នៅថ្ងៃទី 28 ខែ មករា ស្រាបៀរលីអូ បានប្រកាសឧបត្ថម្ភកម្មវិធី “កំពូលអ្នកប្រដាល់ ស្រាបៀរលីអូ” រដូវកាលទី 7 នៅស្ថានីយទូរទស្សន៍បាយ័ន។ ថ្លែងក្នុងសន្និសីទ កាសែតនៅសង្វៀនទូរទស្សន៍បាយ័នបឹងស្នោរ លោក ព្រាប សុវណ្ណ ដែលជា អ្នកតំណាងស្រាបៀរលីអូ បានមានប្រសាសន៍​ថាកម្មវិធី “កំពូលអ្នកប្រដាល់ ស្រាបៀរលីអូ” នារដូវកាលកន្លងមកមានការគាំទ្រខ្លាំង ដូច្នេះ នៅរដូវកាលទី 7នេះ ខាងក្រុមហ៊ុន និង គណៈកម្មាធិការប្រដាល់គុណខ្មែរ ក៏បានសម្រេចចិត្តបន្តរការ ប្រកួតដណ្តើមខ្សែក្រវ៉ាត់ជាលក្ខណះអន្តរជាតិបន្តរទៀត។

លោក ព្រាប សុវណ្ណ បាន​ណែនាំ​កំពូល​អ្នកប្រដាល់កម្ពុជា ថៃ និងឡាវ ​ចំនួន 8 រូបគឺ ៖ វង្ស ណយ , ពេជ្រ សីហា, ម៉ឺន សុភា, នី សុភី, កង់ណារុង ស៊ីត សារ៉ាវ៉ាថោហ្វ, រ៉ាស្រ៊ីស៊ីង វ៉រ វីវ៉ាថាណានុន, វ៉ាតឆារ៉ាឡេត ស៊ីត កុឡាភ និង អរុណដេត ប៉ាក់ថុងឆ័យ នឹងឡើងមកអង្រួនសង្វៀនក្នុងរដូវកាលថ្មីនេះ។

ការឧបត្ថម្ភនេះ បានបង្ហាញពីការប្តេជ្ញាចិត្ត របស់ស្រាបៀរលីអូ ក្នុងការគាំទ្រកីឡា ប្រដាល់កម្ពុជា និងកីឡាករកម្ពុជា។ លោក ព្រាប សុវណ្ណ បានឲ្យដឹងថា “យើងជឿជាក់ ថា កីឡាករកម្ពុជាទាំងអស់សុទ្ធតែខ្លាំង មានការតស៊ូ និងពូកែទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។ នេះជាមោទនភាពមួយ សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ដើម្បីចូលរួមទស្សនា ការប្រកួតរបស់កំពូលកីឡាករកម្ពុជា និងកីឡាករអន្តរជាតិល្បីៗ និង ខ្លាំងៗជាច្រើនរូប។ ហើយស្រាបៀរលីអូ នឹងនៅទីនេះដើម្បីលើកទឹកចិត្ត និងអបអរ រាល់ជ័យជំនះរបស់កីឡាករកម្ពុជាទាំងអស់”។

ដូច្នេះ យើងខ្ញុំសូមគោរពអញ្ជើញ អស់លោកលោកស្រី អ្នកនាងកញ្ញាទាំងអស់ចូលរួម ទស្សនាព្រឹត្តិការណ៍ប្រដាល់ អន្តរជាតិដ៏អស្ចារ្យរបស់ “កំពូលអ្នកប្រដាល់ស្រាបៀរលីអូ” ចាប់ពីថ្ងៃទី 28 ខែ មករា ឆ្នាំ 2018 នេះតទៅ។ ការប្រកួតមានរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង 4 រសៀល ដល់ ម៉ោង 6 ល្ងាច នៅសង្វៀនស្ថានីយ៍ ទូរទស្សន៍បាយ័ន បឹងស្នោរ ហើយក៏មានការផ្សាយបន្តផ្ទាល់ នៅលើកញ្ចក់ទូរស្សន៍បាយ័នផងដែរ។