ភ្នំពេញ៖ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ បេក្ខនារីរាងតូចច្រឡឹង លីន សោម៉ា និង គង់ កែវមរកត នៅតែបញ្ចេញសមត្ថភាពបានយ៉ាងល្អនៅចំពោះមុខគណៈកម្មការ និង មហាជន ។

ដោយឡែក ក្នុងវគ្គ Theater Round 2 នេះ ក្មេងស្រីវ័យ ១៦ ឆ្នាំ លីន សោម៉ា និង បេក្ខនារី គង់ កែវមរកត បានពួតដៃគ្នាបង្ហើរសំនៀងយ៉ាងពីរោះមួយបទក្រោមចំណងជើង «មិនមែនជាសង្សារមិនអាចមើលថែបងជំនួសគេ» ។ តាមរយៈបទចម្រៀងមួយបទនេះ អ្នកទាំងពីរនៅតែធ្វើបានយ៉ាងល្អ និង ទទួលបានកោតសរសើរពីគណៈកម្មការទាំង ៤ មិនធ្វើឱ្យអ្នកគាំទ្ររបស់ពួកគេអស់សង្ឃឹមដដែល ។

បេក្ខនារីពីរដួងដែលសុទ្ធសឹងតែវ័យក្មេង លីន សោម៉ា និង គង់ កែវមរកត បានឈានទៅកាន់វគ្គបន្តទៀតតាមរយៈទេពកោសល្យរបស់ពួកគេ ។​ យ៉ាងណាមិញ ក្នុងវគ្គ Theater Round 2 នេះ មានតែបេក្ខជន ២៣ រូបប៉ុណ្ណោះដែលបានឈានទៅកាន់វគ្គបន្ទាប់ ៕