ភ្នំពេញ៖ យប់នេះទស្សនិកជននឹងប្លែកភ្នែក ប្លែកអារម្មណ៍ជាមួយកម្មពិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «Cambodian Idol» រដូវកាលទី 3 វគ្គ Theater Round ជុំទី 2 ដែលសប្ដាហហ៍នេះ បក្ខជន បេក្ខនារី ដែលមានឱកាសឡើងបន្តពី Theater Round ជុំទី1 នឹងទៅដល់ទឹកដីខេត្តមណ្ឌលគិរី ភាគឦសាន្ត នៃប្រទេសកម្ពុជា ដើម្បីហាត់សមច្រៀងលើកំពូលភ្នំ ដែលមានអាកាសធាតុដ៏ត្រជាក់ ។

ចង់ដឹងថា តើក្នុងចំណោមបេក្ខជនបេក្ខនារី ទាំង 36 រូប ដែលបានជាប់ពីវគ្គ Theater Round ជុំទី 1 ណាខ្លះ ដែលធ្វើបានល្អ និងមានសមត្ថភាពអាចបន្ត ទៅកាន់វគ្គ Theater Round ជុំទី 2 ដែលនឹងបង្ហាញនៅថ្ងៃសុក្រ ទី 26 ខែមករា ឆ្នាំ 2018 យប់នេះ?

សូមកុំភ្លេចរង់ចាំទស្សនាកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 3 វគ្គ Theater Round ជុំទី 2 នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ចាប់ពីម៉ោង 8:00 យប់តទៅ ៕