ថ្ងៃនេះក្រុមហ៊ុនសាមសុង ទើបធ្វើការប្រកាសចែកលិខិតអញ្ជើញ ដើម្បីទស្សនាការផ្សាយផ្ទាល់ នៃការដាក់បង្ហាញទូរស័ព្ទ Galaxy ជំនាន់ថ្មី ដែលនឹងបំពាក់នូវ ការរចនាកាមេរ៉ាថ្មី និងលក្ខណៈពិសេសជាច្រើន។

បើរូបភាពមួយសន្លឹក មានតម្លៃស្មើនឹងពាក្យពេចន៍ រាប់ពាន់ពាក្យ ទូរស័ព្ទ Galaxy ជំនាន់ 2018 ដែលជាសមាជិកថ្មីក្នុងត្រកូលគ្រួសារ Galaxy មានពាក្យពេចន៍ជាច្រើន ដែលត្រូវបង្ហាញ។


ក្រុមហ៊ុនសាមសុងនឹងធ្វើការផ្សាយផ្ទាល់ នៅលើវេបសាយរបស់ខ្លួន នៅថ្ងៃទី 25 ខែកុម្ភៈ ឆ្នាំ2018 វេលាម៉ោង 6 ល្ងាចពីទីក្រុងបាសេទ្បូណា (ដែលត្រូវនឹងម៉ោង 12 យប់ក្នុងប្រទេសកម្ពុជា) ។

ដើម្បីទស្សនាការដាក់បង្ហាញនេះ សូមចូលទៅកាន់៖ news.samsung.com/global, www.samsung.com/galaxy និង www.samsungmobilepress.com ៕