ខេត្តព្រះសីហនុ៖ ការប្រកួតបាល់ទាត់ ហ្វូតសាលនៃក្របខ័ណ្ឌពានរង្វាន់ Tiger Street Football Festival 2018 ប្រចាំមណ្ឌលព្រះសីហនុ បានរកឃើញម្ចាស់ជើងឯកឆ្នាំនេះហើយ ដោយបានទៅលើក្រុម Hurricane A ក្រោយពីយកឈ្នះលើក្រុម ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ក្នុងលទ្ធផល ១-០។
ការប្រកួតយ៉ាងស្វិតស្វាញ រយៈពេល២ថ្ងៃពេញ នៅមណ្ឌលព្រះសីហនុ ដោយមានក្រុមចូលរួមដល់ទៅ៥៤ក្រុម។ ដោយឡែកនៅវគ្គផ្ដាច់ព្រ័ត្រ កាន់តែស្វិតស្វាញថែមទៀត ដោយក្រុមខ្លាំង ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ A ត្រូវការពារតំណែងជើងឯករបស់ខ្លួន តតាំងជាមួយក្រុម Hurricane A ។
មុនឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ ក្រុម Hurricane A បានយកឈ្នះលើក្រុមស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ B ក្នុងលទ្ធផល ៧-៣។ ចំណែកឯក្រុមស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ A បានយកឈ្នះលើក្រុម sihanoukville ស្វិតស្វាញមែនទែន ដោយត្រូវដកគ្នាដល់ទៅ២នាក់ ទើបអាចយកឈ្នះបាន។ ខណៈដែលក្រុម Nazaro Sport Club ក៏បានយកឈ្នះលើក្រុម ស្នងការដ្ឋានខេត្តកំពតA ក្នុងលទ្ធផល ៣ – ១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ហើយក្រុម Nazaro Sport Club បន្តយកឈ្នះក្រុម យុវជនកំពង់ផែ A ទើបអាចទទួលបានចំណាត់ថ្នាក់លេខ៣។
សម្រាប់រង្វាន់ក្រុមជើងឯក នៅមណ្ឌលខេត្តព្រះសីហនុគឺ Hurricane A ទទួលបានប្រាក់រង្វាន់១ ៥០០ដុល្លារ
ក្រុមជើងឯករងបានទៅលើក្រុម ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ប្រាក់រង្វាន់១ ០០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម Nazora Sport Club ប្រាក់រង្វាន់៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤បានទៅលើ យុវជនកំពង់ផែ A ប្រាក់រង្វាន់ ២០០ដុល្លារ។
ដោយឡែក ក្រុមចំណាត់ថ្នាក់លេខ៥ គឺក្រុម Sihanoukville និងក្រុមចំណាត់ថ្នាក់លេខ៦ គឺក្រុមយុវជនកំពង់ផែ B ក៏មានសិទ្ធិចូលប្រកួតថ្នាក់ជាតិនៅរាជធានីភ្នំពេញ ដូចក្រុមលេខ១ដល់លេខ៤ដែរ។
គួររម្លឹកថា Tiger Street Football Festival មិនដូចបាល់ទាត់ធម្មតា ហ្វូតសាល និងបាល់ទាត់ប្រភេទផ្សេងទៀតទេ គឺជាការប្រកួតបាល់ទាត់នៅលើទីលានរាងទ្រវែងទំហំ២៥មx១៤.៥ម ដែលជាកន្លែងប្រមូលផ្តុំ សកម្មភាពប្រកួតឥតឈប់ឈរ។ ហើយជាការ ប្រកួតដែលមានកីឡាករ មិនលើសពី៥នាក់នៅលើទីលាន មានសកម្មភាពប្រកួត យ៉ាងស្វិតស្វាញ ឥតឈប់ឈរនឹងធ្វើឲ្យទស្សនិកជន រំភើបរីករាយទស្សនាការប្រកួត។ ការប្រកួតមានរយៈពេល សរុប១២នាទី ដែលបែងចែកជាពីរវគ្គមាន រយៈពេល៦នាទីពីរដង ហើយមានការសម្រាក២នាទីនៅចន្លោះវគ្គ(៦នាទី)ទាំងពីរ។ សម្រាប់ការប្រកួតចាប់ពីវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ (បួនក្រុមចុងក្រោយ) ការប្រកួតនីមួយៗមាន រយៈពេល១០នាទីពីរវគ្គ និងមានរយៈពេលសម្រាក ចន្លោះវគ្គចំនួន៤នាទី។
ការប្រកួតជម្រុះក្នុងកម្មវិធី Tiger street Football Festival 2018 នឹងធ្វើឡើងនៅមណ្ឌលបន្ទាប់គឺ៖ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៨ នៅដីឡូ ឧកញ៉ាឈួន គឹមសាន្តទីរួមខេត្តកំពង់ស្ពឺ។
ដូច្នេះសូមកុំភ្លេចចូលរួមទស្សនា ការប្រកួតជម្រុះនៅខេត្តកំពង់ស្ពឺ ឲ្យបានច្រើនកុះករ។
ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍ Tiger street Football Festival 2018 នៅខេត្តព្រះសីហនុ សូមចូលទៅកាន់ទំព័រហ្វេសប៊ុក ផ្លូវការរបស់ស្រាបៀរថៃហ្គ័រ ៖
www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ