​ខេត្តព្រះសីហនុ៖ ការប្រកួតជម្រុះថ្ងៃដំបូងនៃពាន​រង្វាន់ ​Tiger Street Football Festival 2018 ​មណ្ឌល​ទី​១​នៅ​ខេត្ត​ព្រះ​សីហនុ​ ដែល​មាន​៥៤ក្រុម​ចូល​រួមប្រកួតនោះ គឺ​ពិតជាជក់ចិត្ត និងស្វិតស្វាញមែន។ ព្រោះក្រុមនីមួយៗសុទ្ធតែមានមហិច្ឆតាចង់ដណ្តើមយកជ័យជំនះក្លាយជាម្ចាស់ជើងឯកប្រចាំតំបន់របស់ខ្លួន ដើម្បីទទួលបានប្រាក់រង្វាន់យ៉ាងច្រើនពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងអាចទទួលបានសិទ្ធិទៅចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត្របន្តទៀតនៅរាជធានីភ្នំពេញ នាថ្ងៃ​ទី​១០​ និង​ទី​១១ ​មីនា​ ២០១៨​​ ខាង​មុខ​នេះ។

ជាក់ស្តែងក្រុមបាល់ទាត់ ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ A ដែលជាអតីតក្រុម​​ជើង​ឯក ត្រូវប្រកួតការពារដំណែងរបស់​ទល់និង ក្រុម​អតីតជើង​ឯក​រង វឌ្ឍនវិជ្ជា។ ក្នុងការប្រកួតរយៈពេល១២នាទីនោះ ក្រុមទាំងពីរបានខិតខំប្រកួតយ៉ាងស្វិតស្វាញ និង ជក់ចិត្តបំផុត។ ជាលទ្ធផលក្រុមស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ A អាច​យក​ឈ្នះ​លើ ​ក្រុមវឌ្ឍនវិជ្ជា ​ក្នុង​លទ្ធផល ៣-២ ​នៅ​វគ្គ​ជម្រុះ​ដំបូង​​នេះ​។

ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ A ​ដែល​មាន​កីឡាករ​ឆ្នើមៗ នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល ដោយ​អាច​គ្រប់គ្រង​ការ​វាយ​សម្រុក​របស់​ក្រុម វឌ្ឍនវិជ្ជា ​និង​ស្វែង​រក​គ្រាប់​បាល់​ជ័យជម្នះ​ទាល់​តែ​បាន។ តែយ៉ាងណាក្រុមជើងខ្លាំងមួយនេះត្រូវ​សម្លឹង​ទៅ​រក​ជើង​ឯក​បន្ដ​ទៀត ដើម្បី​បាន​ឱកាស​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ ក៏​ដូចជា​ការ​ពារ​តំណែង​ជើង​ឯក​ប្រចាំ​មណ្ឌល​ព្រះសីហនុ​របស់​ខ្លួន។

គួររំលឹកផងដែរថា ​កាល​ពី​រដូវ​កាល​មុន Tiger Street Football Festival 201៧ ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ A ​បាន​យក​ឈ្នះ​លើ​ក្រុម វឌ្ឍនវិជ្ជា​ ក្នុង​លទ្ធផល ៤-១ នៅវគ្គផ្ដាច់ព្រ័ត្រ។ ក្រោយ​ពី​ឈ្នះ​ពាន​រង្វាន់​ប្រចាំ​តំបន់​ហើយ ​ក្រុម​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ A ​នេះ ក៏​បាន​ទៅ​ធ្វើដំណើរនៅ​ភ្នំពេញ​​ប្រកួត​ផ្ដាច់ព្រ័ត្រ​ទូទាំង​ប្រទេស​ផង​ដែរ។ ដូចច្នេះសូមតាមដានទាំងអស់គ្នាបន្តទៀត ថាតើក្រុមណាខ្លះអាចបំបែកកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ថាប់របស់ក្រុមហ៊ុនថៃហ្គ័រ និងទទួលបានកៅអីទៅវគ្គផ្តាច់ព្រ័ត្រនៅភ្នំពេញថ្ងៃ​ទី​១០​ និង​ទី​១១ ​មីនា​ ២០១៨​​ ខាង​មុខ​នេះ និងជាពិសេសមាន​ឱកាស​ជួប​ផ្ទាល់​ជា​មួយ​កំពូល​តារា​បាល់​ទាត់​អន្តរជាតិ​ Ryan​ Giggs ផងដែរ។

ព័ត៌មាន​លម្អិត​បន្ថែមអំពី Tiger​ Street​ Football​ Festival​ ២០១៨​ សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ 
www.facebook.com/TigerBeerKH
#TSFF2018
​សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​