សិល្បៈ៖ ក្នុងឱកាសខួបកំណើតឆ្នាំនេះ តារាចម្រៀងស្រីសម្បូរដោយប្រជាប្រិយភាព ផន ស្រីខួច ទទួលបានការពញ្ញាក់អារម្មណ៍ហូរហែពីសំណាក់មិត្តរួមសិល្បៈ មិត្តភក្ដិ និង បណ្ដាអ្នកគាំទ្ររបស់ខ្លួន ដែលថ្ងៃកំណើតពិតប្រាកដរបស់នាងគឺនៅថ្ងៃទី ១៣ ខែមករា ។

ទោះបីជាហួសថ្ងៃហើយក៏ពិតមែន ប៉ុន្ដែក្នុងឱកាសខួបកំណើតឆ្នាំនេះ ស្រីខួច នៅតែទទួល ទទួលបាននំខេកខួបកំណើតយ៉ាងស្រស់ស្អាតជាច្រើនបន្តបន្ទាប់គ្នា ។ មិនត្រឹមតែមានការពញ្ញាក់អារម្មណ៍នូវនំខេកខួបកំណើតពីមនុស្សជុំវិញខ្លួននោះទេ តារាចម្រៀងស្រីដួងនេះ ក៏ទទួលបានកាដូជាជាច្រើនជាមួយគ្នាផងដែរ ។

យោងតាមទិដ្ឋភាពដែលតារាចម្រៀង ផន ស្រីខួច បានបង្ហោះនៅលើគណនីហ្វេសប៊ុក នំខេក និង កាដូដែលនាងទទួលបានពីសំណាក់អ្នកជុំវិញខ្លួន គឺមានចំនួនច្រើនមែនទែន ។ ទាំងអស់នេះបានបង្ហាញឱ្យឃើញច្បាស់ថា ស្រីខួច ជាតារាស្រីមួយរូបដែលមានប្រជាប្រិយភាពខ្លាំង ទទួលបានការស្រឡាញ់ចូលចិត្តពីគ្រប់មជ្ឈដ្ឋានតែម្ដង ៕