កម្មវិធី​ OISHI Instant Win​ នៅកម្ពុជាថ្មីៗនេះ បានរកឃើញអ្នកដែលមានសំណាង ឈ្នះរង្វាន់ធំ រថយន្ត FORD Ranger XLT ដែលមានតម្លៃស្មើនឹង ១៧៨លានរៀល។ កម្មវិធីនេះ មានការឧបត្ថម្ភពីក្រុមហ៊ុន តែបៃតងអូអ៊ីឈិ។

អ្នកដែលឈ្នះរង្វាន់ធំនេះ គឺ អ្នកស្រី មឿង លក្ខិណា ដែលសព្វថ្ងៃកំពុងប្រកបរបរ ជាកម្មករសំណង់ និងជាស្ត្រីមេផ្ទះ ក្នុងខេត្តក្រចេះ។ អ្នកស្រីបានបង្ហាញ សេចក្តីរំភើបជាពន់ពេកថា៖ «ខ្ញុំសឹងតែមិនជឿនឹងភ្នែក នៅពេលដែលខ្ញុំបើកគម្របដប និងពិនិត្យមើលរង្វាន់! ខ្ញុំរំភើបដល់ថ្នាក់ថា ខ្លួនឯងកំពុងតែស្រមើស្រមៃថា បានឈ្នះរថយន្ត Ford Ranger មួយគ្រឿងដែលមានតម្លៃដល់ទៅ ១៧៨លានរៀល។

នេះជារង្វាន់ដ៏ធំមួយ ក្នុងឆាកជីវិតរបស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថា វានឹងជួយកែប្រែជីវភាពគ្រួសាររបស់ខ្ញុំ ជាពិសេសសម្រាប់កូនៗរបស់ខ្ញុំ ឲ្យល្អជាងនេះ ព្រោះខ្ញុំធ្វើការសំណង់ ហើយប្តីខ្ញុំជាកម្មករគេ រកព្រឹកខ្វះល្ងាច ពិតជាពិបាកណាស់ ក្នុងការស្វែងរកថវិកា សម្រាប់ផ្គត់ផ្គង់គ្រួសារ តែឥទ្បូវនេះអូអ៊ីឈិ ពិតជាបានជួយផ្លាស់ប្ដូរ ជីវភាពគ្រួសាររបស់ពួកយើង ឲ្យកាន់តែល្អប្រសើរជាងមុន។”

«ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនទៅកាន់ក្រុមហ៊ុន តែបៃតងអូអ៊ីឈិ ដែលបានបង្កើត កម្មវិធីនេះឡើង នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្ដល់រង្វាន់ជាច្រើន សន្ធឹកសន្ធាប់ ដល់អតិថិជនរបស់ខ្លួន ដោយភាពសុក្រិត និងយុត្តិធម៌ជាទីបំផុត។ អូអ៊ីឈិពិតជាបានផ្ដល់ រង្វាន់ពិតប្រាកដមែន ដូច្នេះអ្នកទាំងអស់គ្នា កុំភ្លេចពិសាតែបៃតងអូអ៊ីឈិ ឲ្យបានច្រើន ព្រោះអ្នកអាចជាមនុស្សបន្ទាប់ ដែលឈ្នះរង្វាន់ដ៏ធំនេះ»។

លោក សុង សាក់លី នាយកផ្នែកលក់ និងទីផ្សារ បានមានប្រសាសន៍ថា៖ «ពួកយើងពិតជារីករាយ ដែលបានបង្កើតនូវកម្មវិធី Instant Win Promotion ដ៏ធំនេះឡើងមុនឆ្នាំ២០១៨។ យើងនឹងបន្តផ្តល់ជូនអតិថិជន នូវរសជាតិ និងបទពិសោធន៍ ដ៏អស្ចារ្យរបស់តែបៃតងអូអ៊ីឈិ ហើយយើងសង្ឃឹមថាអ្នកគាំទ្រ នឹងនៅតែបន្តផ្សងសំណាង ជាមួយគម្របដបតែបៃតងអូអ៊ីឈិ ដើម្បីឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់»។

កម្មវិធីអូអ៊ីឈិ Instant Win Promotion គឺជាកម្មវិធីមួយដែលផ្ដល់ឱកាស ដល់អតិថិជនដើម្បីផ្សងសំណាង យករង្វាន់នៅក្រោមគម្របដប ដែលមានដូចជា រថយន្ត Ford Ranger XLT ប្រាក់សុទ្ធ ១០ លានរៀល និងរង្វាន់អូអ៊ីឈិជាច្រើនលានដប ថែមទៀតផង។

អ្នកអាចនឹងក្លាយជាអ្នក ឈ្នះរង្វាន់បន្ទាប់ក្នុងកម្មវិធី Oishi Instant Win Promotion នេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុក Oishi Drink Station ឬទូរស័ព្ទមកលេខ015 691 555 / 015 693 555 ដើម្បីទទួលរង្វាន់។