សិល្បៈ៖ នៅព្រឹកថ្ងៃទី ១៥​ មករា នេះ តារាសម្ដែងស្រីរូបស្រស់ ចរិយា ពេជ្រ បានដឹកដៃគូស្នេហ៍ដែលជាបុរសរូបសង្ហាម្នាក់ ចូលរោងការហើយ ដែលពិធីទាំងមូលបានព្រឹត្តទៅយ៉ាងអធិកអធមគួរឱ្យកត់សម្គាល់នៅភោជនីយដ្ឋានទន្លេបាសាក់ ២ ។

ស្ងាត់ៗ តារាស្រី ចរិយា ពេជ្រ ស្រាប់តែប្រកាសដំណឹងចូលរោងការបែបនេះ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សំណាក់មហាជន ព្រោះកន្លងមក គេពុំដែលលេចធ្លាយព័ត៌មានណាមួយទាក់ទងនឹងតារាស្រីដួងនេះ មានគូកំណាន់ចិត្តនោះទេ ។

នៅក្នុងថ្ងៃសិរីមង្គលរបស់ម្ចាស់ហាងថែរក្សាសម្ផស្សដ៏ធំ ចរិយា ពេជ្រ ដែលកំពុងប្រារព្ធឡើងនៅថ្ងៃទី ១៥ មករា នេះ គេក៏សង្កេតឃើញមានមិត្តសិល្បៈស្និទ្ធស្នាលចូលរួមអបអរសាទរនាងដោយផ្ទាល់ផងដែរ ។ លើសពីនេះ ក៏មានការបង្ហើ​បឱ្យដឹងថា ពិធីមង្គលការរបស់តារាស្រីខាងលើ បានអញ្ជើញភ្ញៀវចូលរួមច្រើនតុមែនទែន ដែលភាគច្រើនគឺជាអ្នកជំនួញ ភ្ញៀវកិត្តិយស និង អ្នកសិល្បៈតែម្ដង ៕ Cake KBN