(តួកគី)​៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ប្រភេទ Boeing 737-8000 ដែលមានមនុស្ស ចំនួន១៦២នាក់ និងសហសេវិក ៦នាក់ ជិះនៅលើនោះ ស្ទើរតែធ្លាក់ចូលទៅក្នុងទឹកសមុទ្រ បន្ទាប់ពីបានបើកធ្លាក់ ពីលើផ្លូវយន្តហោះ ចុះឡើង, នេះបើយោងតាមសារព័ត៌មាន AFP​ ចុះផ្សាយឲ្យដឹង នៅយប់ថ្ងៃទី១៤​ ខែមករា ឆ្នាំ២០១៨នេះ។

ជើងហោះហើរលេខ PC8622 បានធ្វើការហោះចេញ ពីអាកាសយាន្តដ្ឋាន Trabzon ប្រទេសតួកគី ខណៈពេលនោះ យន្តហោះបានរអិលធ្លាក់ ពីលើផ្លូវ ដែលមានទៅដោយព្រិលទឹកកក។

ជាភ័ព្វសំណាង ដែលអ្នកដំណើរ​១៦២​នាក់នោះ មិនទទួលគ្រោះថ្នាក់ធ្ងន់ធ្ងរ គ្រាន់រងរបួសមន្តិចបន្ទួច ចំនួន១១នាក់ប៉ុណ្ណោះ ។ បើតាមភ្នាក់ងារនេះ អាកាសយាន្តដ្ឋាននេះ អោយដឺងថាគ្រោះថ្នាក់នេះបានកើតឡើង ដោយសារតែផ្លូវយន្តហោះ ចុះឡើង (RUNWAY)​ របស់វា ត្រូវបាន​ជាប់ព្រិលទឹកកកខ្លាំង ដែលមិនអាចឲ្យយន្តហោះ អាចហោះឡើងបាន តាមផែនការ ការហោះហើរបាន និងមិនអាចគ្រប់គ្រង រហូតធ្លាក់ចូលទៅក្នុងសមុទ្រ Black Sea ។

ក្រោយហេតុការណ៍ កើតឡើងភ្លាមៗ អាកាសយាន្តដ្ឋាន Trabzon ត្រូវបានបិទ ជាមួយនឹងជើងហោះហើរទាំងអស់ ត្រូវបានពន្យារពេល ប៉ុន្តែរហូតដល់ ៨ម៉ោង អាកាសយាន្តដ្ឋាន បានបើកដំណើរការវិញ ដោយធម្មតា៕