ចិន៖ ក្មេងប្រុសជនជាតិចិនម្នាក់បានក្លាយជាចំណុចចាប់អារម្មណ៍ថ្មីមួយទៀត កាលពីពេលថ្មីៗនេះបន្ទាប់ពីគេបានតស៊ូដើរកាត់ក្រោមអាកាសធាតុត្រជាក់ខ្លាំងរហូតដល់ -៩អង្សាសេ ពីផ្ទះមកសាលារៀនដែលមានចម្ងាយ ៤,៥គីឡូម៉ែត្រ ហើយទម្រាំដល់សាលារៀន សក់របស់គេប្រែក្លាយជាទឹកកក សពេញក្បាលតែម្ដង ដែលរឿងនេះបានកើតឡើងនៅសាលាបឋមសិក្សាមួយកន្លែង ក្នុងតំបន់ មុនធុនយូណាន ប្រទេសចិន ។

ក្មេងប្រុសរូបនេះ មិនត្រូវបានបង្ហាញឈ្មោះឡើយ ដោយគ្រាន់តែដឹងថាគេរៀននៅថ្នាក់ទី ៣ ។ ជារៀងរាល់ថ្ងៃកុមារានេះបានប្រើរយៈពេល ១ម៉ោងសម្រាប់ការធ្វើដំណើរពីផ្ទះមកសាលារៀន ហើយទោះបីជានៅថ្ងៃប្រឡង ស្របពេលជាមួយ អាកាសធាតុត្រជាក់រហូតដល់ -៩អង្សាសេ យ៉ាងណាក្ដីក៏ក្មេងប្រុសយើងនៅតែមិនអាចអវត្តមាន និងតស៊ូដើររហូតដល់សាលារៀន តែសក់របស់គេបែក្លាយទៅជាទឹកកក ធ្វើឱ្យសិស្សដទៃទៀតផ្ទុះសំណើចឡើងតែម្ដង ។

ប្រភពព័ត៌មានបានឱ្យដឹងថា កុមារាខាងលើ ថ្វីបើបានដើរឆ្លងកាត់អាកាសធាតុត្រជាក់យ៉ាងណាក្ដី ក៏គេនៅតែអាចប្រឡងបានពិន្ទុល្អរហូតដល់ ៩៩ពិន្ទុឯណោះ ។
ទាក់ទងជាមួយគ្នានេះ មានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានជួយលើកកម្លាំងចិត្ត និងកោតសរសើរចំពោះក្មេងប្រុសរូបនោះយ៉ាងខ្លាំង ៕
សហការី KBN
ប្រភព៖ tv.bectero