​ស្ត្រីជនជាតិបារាំងម្នាក់ វ័យ​៥៨ទៅ៥៩ឆ្នាំ​ ដើរតាមផ្លូវមិនបានប្រយ័ត្ន ក៏រអិលដួលសន្ល​ប់មួយភាំង ទើបដឹងខ្លួន រងរបួសត្រូវចំដៃខាងឆ្វេង ផ្អើលដល់ប្រជាពលរដ្ឋ ស្មានតែមានមនុស្សខ្យល់គ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨​​យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ១៩ នៅចំណុចក្រោយព្រះបរមរាជវាំង ស្ថិតនៅក្នុង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

តាមប្រភពពត៌មាន ពីសមត្ថកិច្ច បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីជនជាតិបារាំងម្នាក់ វ័យ​៥៨ទៅ៥៩ឆ្នាំ មិនដឹងថាគាត់ដើរមកពីណានោះទេ បានជាដើរមកដួល សន្លប់អស់មួយភាំង នៅចិញ្ចើមផ្លូវ​ លុះមួយសន្ទុះក្រោយមក ក៏ដឹងខ្លួនវិញ តែ​គាត់ដួលចំដៃខាងឆ្វេង ឈឺងើបអត់រួច ក៏ដេកនៅចិញ្ចើមផ្លូវ បង្កអោយមានការភ្ញាក់ផ្អើល ទៅដល់ប្រជាពលរដ្ឋ គាត់នាំគ្នាចោមរោមមើល ស្មានតែមានមនុស្សខ្យល់គ ស្លាប់នាំគ្នាជួយសង្គ្រោះ ដោយយកប្រេងកូឡារឹតអោយគាត់ ភ្លាមៗនោះដែរ រថយន្តសង្គ្រោះរបស់មន្ទីរពទ្យ សុខលាភមេត្រី បានមកដល់ប៉ុន្តែបងប្អូនស្ត្រីជនជាតិបារាំងនោះ គាត់ថាមិនទៅមន្ទីរពេទ្យនោះទេ ចាំទៅមន្ទីរពេទ្យមួយទៀត ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យរ៉ូយ៉ាល់ ដឹកយកទៅព្យាបាល ៕

[amazon_link asins=’B06XQ1JKXZ,B01EMLCYVU,B004VGIGVY,B01MDRK5RV’ template=’ProductCarousel’ store=’kbnnews2018-20′ marketplace=’US’ link_id=’b4583719-f74a-11e7-82c3-85a91e804c5f’]