បរទេស៖ បណ្តាញសង្គមហ្វេសប៊ូក បានស៊ែរវីដេអូ រូបភាពហេតុការណ៍មួយ បានកើតឡើងយូរដែរមកហើយ ដោយបុរស Stuntman ជនជាតិឥណ្ឌាម្នាក់ បានកំពុងតែធ្វើស្ថិតិក្នុង កំណត់ត្រាពិភពលោក Guiness Book World Record ដោយប្រើតែសរសៃករបស់គាត់ ដើម្បីសម្រូតឆ្លងកាត់ស្ទឹង Tessta តែខណៈពេលនោះ រូបគាត់បានគាំងបេះដូង ពេលដែលសម្រូតដល់ពាក់កណ្តាលស្ទឹង។

លោក Silentra Nerroy ដែលជា Stuntman ជនជាតិឥណ្ឌាធ្លាប់បានបំបែក ស្ថិតិពិភពលោក ដោយប្រើសរសៃកចងភ្ជាប់និងខ្សែរ៉ត ដើម្បីសម្រូតឆ្លងកាត់ស្ទឹងដែលមាន ចម្ងាយ៨២ម៉ែត្រ កាលពីឆ្នាំ២០១១ ។

គាត់បានព្យាយាមធ្វើរឿងបែបនេះម្តងទៀត កាលពីថ្ងៃទី២៨ មេសា ២០១៣ ដោយប្រើសរសៃក ចងភ្ជាប់និងខ្សៃរពួរ សម្រូតឆ្លងកាត់ស្ទឹង Teesta នៅក្នុងរដ្ឋភាគខាងត្បូងប្រទេសឥណ្ឌា ដោយបំរុងឆ្លងកាត់ស្ទឹង ដែលមានចម្ងាយ១៨៣ម៉ែត្រ កំពស់២១ម៉ែត្រ តែក្រោយពីសម្រូតខ្សែរបានពាក់កណ្តាលស្ទឹង ក៏បានភ្លាត់ស្នៀត ដោយសក់របស់គាត់ ជាប់ជាមួយខ្សែរ ធ្វើឲ្យគាត់មិនអាចបន្តដំណើរ ទៅមុខទៀតបានឡើយ ។

គាត់បានព្យាយាមរំកិលចេញ អស់រយៈពេល៣០នាទី ហើយពេលនោះ មានមនុស្សឈរមើលជាច្រើនកុះករ ហើយស្រាប់តែបុរសខាងលើ មានអាការៈគាំងបេះដូង រហូតដល់ដាច់ខ្យល់ស្លាប់ នៅលើខ្សែររ៉កនោះតែម្តង ដោយពុំមានមនុស្សអាច ចូលទៅជួយគាត់បានឡើយ ។

គេបានឃើញខ្លួនរបស់លោក Silentra បានយោលភ្ជាប់លើអាកាស អស់រយៈពេលយ៉ាងយូរ រហូតដល់៤៥នាទី មុនពេលក្រុមជួយសង្គ្រោះ បានរកវិធីយកសាកសព គាត់ចេញពីខ្សែរ កណ្តាលស្ទឹងនោះ ៕