ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ កាសែតដេលីញូស របស់ថៃបានចុះផ្សាយថា នៅក្នុងភូមិទី២ ឃុំម៉ៃហ្វាត ស្រុកសិកោ ខេត្តត្រាំង មានពស់វែកយក្សមួយក្បាល បានវាចូលក្នុងផ្ទះអ្នកភូមិ ហើយស្ត្រីម្នាក់ វ័យជាង៤០ឆ្នាំ បានទូរស័ព្ទទៅប្រាប់ក្រុមជួយសង្គ្រោះ ។

ពេលដែលក្រុមជួយសង្គ្រោះ បានទៅដល់ផ្ទះខាងលើ ស្រាប់តែប្រទះឃើញ ពស់វែកយក្សកំពុងលាក់ខ្លួន នៅក្នុងផ្ទះរបស់អ៊ុំស្រីខាងលើ ដោយពស់យក្សនេះ មានប្រវែង៤ម៉ែត្រ ទំងន់ ៥០គីឡូក្រាម ដោយវាបានទៅលាក់ខ្លួន នៅមាត់ទ្វារក្បែរបន្ទប់ទឹក។

ក្រុមជួយសង្គ្រោះម្នាក់ លោក Arun Petprasert បានប្រាប់ឲ្យដឹងថា ពេលចាប់បានពស់វែកយក្សនោះហើយ មិនបានប៉ុន្មានម៉ោងផង ស្រាប់តែមានមានប្រជាជន ទូរស័ព្ទមកប្រាប់ថា បានប្រទះឃើញពស់វែក១ក្បាលផ្សេងទៀត នៅខាងមុខផ្ទះរបស់ពួកគេ ដោយពស់វែកនោះ មានប្រវែង៤ម៉ែត្រ និងទំងន់៤០ ទៅ ៥០គីឡូក្រាម ហើយស្ថិតនៅចម្ងាយពីកន្លែង កើតហេតុមុន ប្រហែល៣០គីឡូម៉ែត្រ ហើយអ្នកជំនាញចាប់ពស់ បានប្រើពេលអស់១ម៉ោង ដើម្បីចាប់ពស់នោះ ៕