ថៃ៖ ថ្មីៗនេះ បន្ទាប់ពីអ៊ុំស្រីមានជំងឺដុះសាច់ដ៏ចម្លែកម្នាក់ បានចេញមុខនិយាយនៅក្នុងគណនីហ្វេសប៊ុកមួយឈ្មោះ ปู ธิรนันท์ ทองหยด អំពីស្ថានជំងឺរបស់គាត់ ជាមួយភាពមិនអស់សង្ឃឹម ស្រាប់តែក្រោយមកទៀត គេបានឃើញគណនីហ្វេសប៊ុកឈ្មោះ Arthit Ourairat ដែលគេស្គាល់ថាជាគណនីរបស់អ្នកគ្រប់គ្រងមន្ទីរពេទ្យ Lerdsin បានមកទំនាក់ទំនងជាមួយអ៊ុំស្រីដែលមានជំងឺខាងលើនេះ ដើម្បីជួយគាត់ព្យាបាលជំងឺ និងវះកាត់ដោយឥតគិតថ្លៃ ។

ប្រភពបានឱ្យដឹងថា បន្ទាប់ពីអ្នកគ្រប់គ្រងរបស់មន្ទីរពេទ្យ Lerdsin បានចុះទៅផ្ទាល់​ ឃើញពីស្ថានភាពជំងឺរបស់ស្ត្រី មិនបង្ហាញឈ្មោះរូបនោះ គាត់ក៏បាននិយាយពន្យល់ពីស្ថានភាពជំងឺ និងចង់ជួយព្យាបាល វះកាត់ដោយឥតគិតថ្លៃ ប៉ុន្តែផ្ទុយទៅវិញ ស្ត្រីនោះបែជាបដិសេធ មិនហ៊ានវះកាត់ឡើងព្រោះ ខ្លាចប៉ះពាល់ដល់អាយុជីវិត ដោយសុំពេលគិតជាមុនសិន ។

សូមបញ្ជាក់ដែរថា ថ្វីបើជំងឺកដុះសាច់របស់ស្ត្រីខាងលើ មានភាពចម្លែកយ៉ាងណាក្ដី ក៏គាត់នៅតែមិនអស់សង្ឃឹមក្នុងជីវិត ហើយហេតុផលដែលគាត់ចេញមុខនិយាយក្នុងឃ្លីបវីដេអូ​ គឺគ្រាន់តែចង់បានការយកចិត្តទុកដាក់ពីបងប្អូនក្នុងហ្វេសប៊ុកប៉ុណ្ណោះ ៕
សហការី KBN
ប្រភព៖ kapook