ដើម្បីអបអរសាទរថ្ងៃចូលឆ្នាំសកល ឆ្នាំ២០១៨នេះ ហាង​ Coffee Today សាខា ផ្លូវ១០០៣ ទល់មុខផ្សារម៉ាក្រូ និង ជិតផ្សារអ៊ីអន២ មានការផ្តល់ជូនពិសេសនូវ ការ​បញ្ចុះតំលៃ២០%សំរាប់ គ្រប់ភេសជ្ជៈទាំងអស់​ ចាប់ពីថ្ងៃទី៣0​ ខែធ្នូ ឆ្នាំ២០១៧​ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។

សូមបញ្ចាក់ថា​ Coffee Today គឺជាម៉ាកសញ្ញាកាហ្វេដ៏ល្បីល្បាញ មកពីប្រទេសថៃ ហើយក៏កំពុងតែពង្រីកសាខា របស់ខ្លួនជាច្រើនកន្លែង ទាំងក្នុងក្រុងភ្នំពេញ​ និង​ តាមបណ្តាខេត្តនានា។ ជាមួយគ្នានោះដែរ ហាង Coffee Today សាខាផ្លូវ១០០៣ ទល់មុខផ្សារម៉ាក្រូ​ ជាសាខាថ្មីដែលទើបតែបើក ដំណើរការកាលពីខែវិច្ឆិការ កន្លងទៅនេះ ហើយអ្វីដែលធ្វើអោយហាងកាហ្វេ Coffee Today សាខាផ្លូវ១០០៣ កាន់តែមានភាព ទាក់ទាញបំផុតនោះគឺ ការរៀបចំតុបតែង ដែលមានលក្ខណៈខុសប្លែកពីហាងដ៏ទៃ ដោយមិនត្រឹមតែ ផ្តល់ជូននូវរសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់ កន្លែងអង្គុយជជែកកំសាន្ត ឬ ពិភាក្សាការងារ ដ៏មានផាសុខភាពប៉ុណ្ណោះទេ ថែមទាំងផ្តល់ជូននូវបរិយាកាស បែបសម័យអាណានិគមនិយមបារាំង និង​ សម័យសង្គមរាស្រ្តនិយមទៀតផង។ រាល់ការអញ្ញើញមកដល់ របស់អតិថិជនទាំងអស់ មិនត្រឹមតែដើម្បីពិសាកាហ្វេ ដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ហើយក៏អាចសិក្សាស្វែងយល់ បន្ថែមពីប្រវត្តិសាស្រ្តខ្មែរ តាមរយៈការទស្សនា រូបភាពពីអតីតកាល និង​ អាននូវសៀវភៅប្រវត្តិសាស្រ្ត ជាច្រើនទៀតដែលមាននៅទីនេះ។

ដូច្នេះ ក្នុងឱកាសដ៏ពិសេសនេះ សូមអញ្ចើញភ្ញៀវជាតិ និង អន្តរជាតិទាំងអស់មកភ្លករសជាតិកាហ្វេ និង ភេសជ្ជៈនានា ព្រមទាំងរីករាយសំរាក អានសៀវភៅ ទស្សនារូបភាពប្រវត្តិសាស្រ្ត និង ការរៀបចំតុបតែង បែបសម័យអាណានិគមនិយមបារាំង និង​ សម័យសង្គមរាស្រ្តនិយមនៅទីនេះ ជាមួយការទទួលស្វាគមន៍ និង បំរើលោកអ្នកដោយក្តីសោមនស្ស និង​ កក់ក្តៅបំផុត ពីបុគ្គលិកហាង Coffee Today សាខាផ្លូវ១០០៣ទាំងអស់៕