ភ្នំពេញ៖ បន្ទាប់ពីសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកបានប្រកាសផ្អាកផ្ដល់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំបោះឆ្នោតកម្ពុជា ដែលហៅកាត់់ “គជប”នោះមក រដ្ឋាភិបាល នៃសាធារដ្ឋប្រជាមានិតចិន បានសម្រេចផ្ដល់ជំនួយមកដល់ “គ​.​ជ​.​ប” សម្រាប់រៀបចំការបោះឆ្នោតជាតិ នាឆ្នាំ២០១៨ខាងមុខនេះ។

បើយោងតាមគេហទំព័ររបស់គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា ​គ​.​ជ​.​ប កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ​ ​ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹង​ថា ​សា​ធារណ​រ​ដ្ឋ​ប្រជាមានិត​ចិនផ្ដល់ជំនួយមកកម្ពុជា តា​មការ​ស្នើ​សុំ​របស់ គ​.​ជ​.​ប ដែលបានធ្វើ​ឡើង​ កាលពី​ខែតុលា ឆ្នាំ២០១៧ និងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ហើយការិយាល័យ​នៃ​ទីប្រឹក្សា​សេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម​នៃ​ស្ថានទូតសាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​សម្រេច​ផ្តល់​​សម្ភារបរិក្ខារ​ចំនួន​៣០​មុខមក​ដល់ គ​.​ជ​.​ប សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិ​បាល​ទី​៦​ នាឆ្នាំ​២០១៨​ខាងមុខនេះ។

​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល បានឲ្យដឹងទៀត​ថា​ ​ភាគី​ចិនបាន​សន្យា​ថា​នឹង​បន្ត​ផ្តល់​ជំនួយ​មកដល់ ​គ​.​ជ​.​ប បន្ថែម​ទៀត​ សម្រាប់​ការ​រៀបចំ​ជា​បន្តបន្ទាប់​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ មាន​ភាព​ត្រឹមត្រូវ មាន​តម្លាភាព ​និង​គណនេយ្យ​ភាព​​។

ទោះជាយ៉ាងណា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនទានបានបញ្ជាក់ពីចំនួន​សម្ភារ នងបរិក្ខារ​ដែល​ចិន​នឹង​ផ្តល់​ជូន​ដល់ស្ថាប័នរបស់ខ្លួនថា មានតម្លៃ​ជា​ទឹកប្រាក់ប៉ុន្មាននៅឡើយ​។

សូមអានសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំងស្រុងដូចខាងក្រោម៖