ភ្នំពេញ៖ បន្ទាប់ពីជំនួបកំពូលរវាងប្រមុខរដ្ឋាភិបាលកម្ពុជា និងបង់ក្លាដែសរួចមក សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី សេ​ក្ខ ហា​ស៊ី​ហា នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស ក៏បានព្រមព្រៀងចុះហត្ថ​លេខាលើអនុស្សារណចំនួន១១ ហើយប្រទេសទាំង២បាន​សម្រេចដាក់ឈ្មោះផ្លូវ “បិតាឯករាជ្យ” នៅក្នុង​ប្រទេសរៀងៗខ្លួន ដើម្បីរំឭកពីសំណងសាមគ្គីភាពរវាងប្រទេសទាំង២។

https://1.bp.blogspot.com/-6RQlFrxwVvo/WiUKCCjA9xI/AAAAAAAAFzI/gAYTfrmjv8UWKf2O6oQQ9C9MeWQXzV3hACLcBGAs/s1600/24302252_1535304869851338_5657397462424036540_o.jpg

​នៅក្នុង​ពិធី​ចុះ​អនុស្សារណៈ នៅ​ថ្ងៃទី ៤ ខែធ្នូ​ ព្រឹកមិញនេះ សម្ដេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជានឹង​យក​ផ្លូវ​មួយ​ដាក់ ឈ្មោះ​«Sheikh Mujibur Rahman» ដែលជា​បិតា​ឯករាជ្យ​របស់​ប្រទេស​បង់​ក្លា​ដែ​ស​។ ចំណែកភាគី​បង់​ក្លា​ដែ​ស​វិញ ក៏​នឹង​យក​ផ្លូវ​ដ៏​ល្បី​មួយ នៅ​ក្នុង​រដ្ឋធានី​ដា​ក្កា ដាក់​ព្រះនាម​ «​សម្ដេច​នរោត្តម សីហនុ​»​ ដើម្បី​ជា​និមិត្តរូប នៃ​ការ​រំឭ​ក​ពីចំណង​សាមគ្គីភាព​រវាង​ប្រទេស​ទាំងពីរ​។​

នៅក្នុងជំនួបកំពូលរវាងប្រមុខរដ្ឋាភិបាល នៃប្រទេសកម្ពុជា និងបង់ក្លាដែសនោះ ​កម្ពុជាបាន​ចុះហត្ថ​លេខា​លើ​ឯកសារ​ទាំង​១១​ចំណុច​ ​រួមមាន ​ទី​១-​សេចក្តីថ្លែងការណ៍​រួម​ ស្តីពីលទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការរបស់​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស រវាងលោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង​លោក Abul Hassan Mahmood Ali រដ្ឋមន្ត្រី​ក្រសួងការបរទេស​បង់​ក្លា​ដែ​ស​។ ទី​២-​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ និង​កិច្ចសហការ​លើ​បញ្ហា​ពាក់ព័ន្ធ ​ក្នុងការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍ ​ដោយ​ចីរភាព​រហូតដល់​ឆ្នាំ​២០៣០។ ទី​៣-​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ ស្តី​ពី​​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។ ទី​៤-​អនុស្សារណៈ​យោគយល់​គ្នា​ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍។ ទី​៥-​អនុស្សារណៈ​យោគយល់​គ្នា​ ស្តីពី​ម៉ូ​ដែ​ល​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​ វាង​ស្ថាប័ន​ចំណុះ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ចម្រុះ។​ ​ទី​៦-​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ស្ថាប័ន​លើ​កិច្ចការ​ពាក់ព័ន្ធ​នឹង​ការ​ជំរុញ​វិនិយោគ​ រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​អាជ្ញាធរ​អភិវឌ្ឍន៍​ការវិនិយោគ​បង់​ក្លា​ដែ​ស។ ទី​៧-​អនុស្សា​​ណៈ​យោគយល់​គ្នា ​ស្តីពី​កិច្ចសហប្រតិ​បត្តិការ​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍។​ ​ទី​៨-​អនុស្សារ​ណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វារីវប្បកម្ម។ ទី​៩-​អនុស្សារ​ណៈ​យោគយល់​គ្នា ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុងការ​អភិរក្សប្រវត្តិសាស្ត្រ​សង្គ្រាម បូជនីយស្ថាន​សង្គ្រាម និង​កេរតំណែល​សង្គ្រាម។ ទី​១០-​អនុស្សារ​ណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សិក្សា​ស្រាវជ្រាវ ​រវាង​រាជបណ្ឌិត្យសភាកម្ពុជា និង​វិទ្យាស្ថាន​សិក្សា​អន្តរ​ជាតិ​ និង​យុទ្ធសាស្ត្រ​បង់​ក្លា​ដែ​ស និង​ទី​១១-​កិច្ចព្រមព្រៀង​ស្តីពី​សហប្រតិបត្តិការ​រ​វាង សភាពាណិជ្ជកម្ម​កម្ពុជា និង​សហព័ន្ធ​ន៍សភាពាណិជ្ជកម្ម និង​ឧស្សា​សហកម្ម​បង់​ក្លា​ដែ​ស៕