សិល្បៈ៖ ពេលនេះតារាកំប្លែង ស្រេង សុកាន់ដា ហៅ នាងខ្ញុង កំពុងរួមរស់យ៉ាងមានសុភមង្គលជាមួយ នាយ កៃដ ដែលជាស្វាមីក្រោយរបស់នាង ប៉ុន្ដែមកទល់ពេលនេះ គូស្នេហ៍សិល្បៈខាងលើ ពុំទាន់ទទួលបានដំណឹងល្អទាក់ទងនឹងរឿងមានបុត្រនៅឡើយ ។

ទើបតែថ្មីៗនេះ តារាកំប្លែងស្រីស្ថិតក្នុងក្រុមនាយពែកមី ខាងលើ ស្រាប់តែបង្ហោះសារជាសាធារណៈលើបណ្ដាញសង្គមហ្វេសប៊ុក កំពុងត្រៀមខ្លួនទទួលយកសមាជិកថ្មី ដោយនាងត្រូវកាត់បន្ថយចំណាយមួយចំនួនដែលមិនសូវចាំចាច់ ។

ខ្ញុង បានរៀបរាប់ថា «ពេល​នេះ​ខ្ញុំ​ត្រូវ​កាត់​បន្ថយការ​ចំណាយ​ ក្នុង​ការ​ដើរ​លេង​ទិញសម្លៀក​បំពាក់​ ​របស់​ប្រើ​ប្រាស់​ ​ហើយ​ក៏​ត្រៀម​ទទួល​យកនូវ​សមាជិក​បន្ថែម​ទៀត​ដែរ ​ព្រោះ​សម័យ​នេះ​បើ​គ្មាន​លុយ ស្អី​ក៏​គ្មាន​ដែរ​ សូម្បីតែ​សុភមង្គល​គ្រួសារ» ។

យ៉ាងណាមិញ តាមរយៈការឆ្លើយតាម Comment ជាមួយអ្នកគាំទ្ររបស់ចៅកែសាច់ក្រក នាងខ្ញុង បានបញ្ជាក់ថា ពេលនេះនាងមិនទាន់មានផ្ទៃពោះនៅឡើយទេ ប៉ុន្ដែគ្រាន់តែត្រៀមកាត់បន្ថយចំណាយឱ្យហើយ ដើម្បីចាំទទួលយកសមាជិកថ្មីដែលជាតំណក់ឈាមរួមគ្នារវាងនាង ស្វាមីក្រោយ នាយកៃដ ប៉ុណ្ណោះ ៕ Cake KBN