បរទេស៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ត្រូវបានបង្ហាញដោយ កាម៉េរ៉ាសុវត្ថិភាព ដោយគេបានឃើញបុរសម្នាក់ បានដើរទម្លុះទ្វារ ចូលក្នុងហាងម៉ាតមួយកន្លែង ហើយដើរឆ្លងកាត់ទ្វារកញ្ចក់ចេញមកវិញ ដូចជាព្រលឹងខ្មោចស្រស់ៗ ។

ក្នុងហេតុការណ៍នេះ គេក៏បានឃើញ បុរសអនាថាម្នាក់ កំពុងដេកក្បែរធុងសំរាម នៅពីមុខហាងម៉ាតនោះ គាត់បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរតែមិនជឿនឹងភ្នែក ពេលដែលគាត់ឃើញបុរសនោះ ដើរឆ្លងទ្វារកញ្ចក់ ដែលកំពុងតែបិទនោះ លឿនដូចផ្លេកបន្ទោរ ហើយគាត់ក៏មិនដឹងជាខ្មោច ឬជាអ្វីឲ្យប្រាកដនោះដែរ ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថ្ងៃខែនៅលើកាមេរ៉ាសុវត្ថិភាព ស្រាប់តែលោតឆ្នាំ២០១៩ និងឆ្នាំ២០១៦ ចុះឡើង ខណៈពេលដែលបុរសចម្លែកនោះ ដើរឆ្លងកាត់កញ្ចក់ចូលទៅក្នុងហាង និងចេញពីក្នុងហាងមកវិញ ។

វីដេអូមួយនេះ នៅមិនទាន់មានការបកស្រាយ ឲ្យបានច្បាស់នៅឡើយនោះទេ ដោយទុកឲ្យអ្នកទស្សនា ដេកឆ្ងល់ដោយមិនអស់ចិត្ត ព្រោះមិនដឹងជាការសំដែងកុន ឬក៏ជាការកាត់ត សម្រាប់លេងសើចនោះឡើយ តែសម្រាប់អ្នកដែល ជឿលើអបិយជំនឿ បានចាត់ទុកបុរសខាងលើនេះ គឺជាវិញ្ញាណខ្មោចផងដែរ៕