ភ្នំពេញ៖ ​បុរសជាមន្រ្តីនគរបាល អគ្គស្នងការដ្ឋាននគរបាលជាតិម្នាក់ កំពុងតែជិះម៉ូតូតាមផ្លូវ​ ត្រូវរថយន្តប្រភេទធំ បុកពីក្រោយ អូសកិនដាច់ជើង និងធ្លាយពោះវៀន ចេញមកក្រៅ បណ្ដាលស្លាប់ភ្លាមៗ នៅនិងនៅកន្លែងកើតហេតុ គួរឲ្យរន្ធត់ ចំណែករថយន្តបង្ក បើករត់បាត់ស្រមោល គ្រោះ​ថ្នាក់ចរាចរណ៍នេះ កើតឡើងកាលវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃទី០២ ខែ ធ្នូ ឆ្នាំ២០១៧ នៅចំណុចក្បែរនិងវត្តចំប៉ា ស្ថិតនៅភូមិជ្រាយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចបានឲ្យដឹងថា សពបុរសរងគ្រោះ បានស្គាល់ឈ្មោះ សំ ប៉ុណ្ណា​រិទ្ធ ​ អាយុ៣៣ឆ្នាំ មុខរបរឋានន្តសក្តិ អនុសេនីយ៍ឯក នាយផ្នែករដ្ឋបាលសរុប អគ្គស្នងការដ្ឋាន នគរបាលជាតិស្នាក់នៅភូមិស្វាយតាអុក សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ​មានកាតសំគាល់ខ្លួន នៅក្នុងកែបម៉ូតូ ​ ។

ប្រភពព័ត៌មាន ពីបុរសម្នាក់ មានឈ្មោះ ញឹម វុទ្ធី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរស៊ីឈ្នួលដាក់អំពូលភ្លើង នៅតាមរោងការបុណ្យ កម្មពិធីជប់លៀងផ្សេងៗ ស្នាក់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស សង្កាត់ដង្កា ខណ្ឌដង្កា ​បានប្រាប់ថាមុន កើតគាត់បានជិះម៉ូតូ សណ្ដោងរ៉ឺម៉ក ជាមួយកូនប្រុសអាយុ១១ឆ្នាំ គោលបំណងទៅស្រុកកៀនស្វាយ ទៅយកអំពូលភ្លើង ដែលនៅរោងការ ជួលសំរាប់ដាក់ពិធីការ ខណៈពេល ជិះមកដល់ចំណុច កើតហេតុខាងលើ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែ​មានរថយន្ត ប្រភេទធំ មិនចាំម៉ាកនិងស្លាកលេខ បើកបុកម៉ូតូសណ្ដោងរ៉ឺម៉កគាត់ពីខាងក្រោយ បណ្ដាលឲ្យប៉ើង ទៅលើដើមឈើធំ ដែលម្ចាស់គេ ដាក់នៅចិញ្ចើមផ្លូវ សំរាប់លក់ ហើយរថយន្តបង្ក ជ្រុលទៅបុកម៉ូតូ ស៊ុយសូគីស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១CQ ១៣៧៦ ដែលបើកបរ ដោយបុរសម្នាក់ ហើយរថយន្តបង្ក កិនជើងបុរសរងគ្រោះ ខ្ទេចទាំងសងខាង និងធ្លាយពោះវៀន ចេញមកក្រៅ បណ្ដាលអោយស្លាប់
ភ្លាមៗ ចំណែករូបគាត់ គ្រាន់តែបែកក្បាល ចំណែក កូនប្រុសគាត់មុតនិងដើមឈើ ។

​នគរបាលផ្នែកវាស់វែង ខណ្ឌច្បារអំពៅ បានប្រាប់ថា ​រថយន្តបង្កមិនចាំម៉ាក​ បានបុកម៉ូតូសណ្ដោងរ៉ឺម៉ក ប៉ើងទៅលើដើមឈើ ដែលគេដាក់លក់​នៅតាមចិញ្ចើមផ្លូវ ហើយរថយន្តបង្ក ​បានរេចង្កូតទៅបុក បុរសជិះម៉ូតូស៊ុយសូគីស្មាស់ បណ្ដាលឲ្យ​ដាច់ជើង ទាំងសងខាង និងធ្លាយពោះវៀន ចេញមកក្រៅស្លាប់ ហើយរថយន្តបង្ក បើករត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចប្រគល់សព អោយទៅបុរសមានឈ្មោះឆឹយ ឧមត្ដមរស្មី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុនឯកជន ត្រូវជាក្មួយប្រុសបង្កើត របស់​សព យកទៅផ្ទះធ្វើតាមប្រពៃណីខ្មែរ ​ ៕