១. កម្ពុជា៖ ចំណងជើង: «នគររាជ»
អត្ថន័យរួម: ការបន់ស្រន់អាទិទេពអោយជួយថែរក្សាព្រះមហាក្សត្រិយ៍ សាសនា និងការរំលឹកអតីតភាពនៃភាពរុងរឿងរបស់ជាតិនិងការកកើត។

២. ថៃ ៖ ចំណងជើង: «ភ្លេងជាតិថៃ»
អត្ថន័យរួម: ការរួមរួម សាមគ្គី ពលីកម្ម រួមឈាមពួតដៃគ្នាដើម្បីជាតិមាតុភូមិ ។

៣. វៀតណាម ៖ ចំណងជើង: «ចលនាកងទ័ព»
អត្ថន័យរួម: ការរួមរួមកម្លាំងនៃកងទ័ពវៀតណាមក្នុងស្មារតីការពារជាតិមាតុភូមិ និងជំរុញការអភិវឌ្ឍន៍ទៅមុខ ។

៤. ឡាវ ៖ ចំណងជើង: «ភ្លេងជាតិលាវ»
អត្ថន័យរួម: ភាពជាម្ចាស់ប្រទេសរស់នៅដើម្បីការពារអធិបតីភាព ឯករាជ្យភាព ការកាពារទឹកដីអោយមានភាពសម្បូរសប្បាយ ។

៥. សិង្ហបុរី ៖ ចំណងជើង: «សិង្ហបុរីឆ្ពោះទៅមុខ»
អត្ថន័យរួម: ការកសាងសុភមង្គល ជោគជ័យ និងកម្លាំងសាមគ្គីដឹកនាំនាវាសិង្ហបុរីឆ្ពោះទៅមុខជានិច្ចនិរន្តរ៍ ។

៦. ឥណ្ឌូនេស៊ី ៖ ចំណងជើង: «ឥណ្ឌូនេស៊ីដ៏មហិមា»
អត្ថន័យរួម: ការការពារ ការពលីសាច់ឈាមដើម្បីជាតិមាតុភូមិ និងភាពម្ចាស់នៃប្រទេសដើម្បីភាពរុងរឿង ។

៧. ភីលីពីន ៖ ចំណងជើង: «ដែនដីនៃសុរិយារះ»
អត្ថន័យរួម: ដែនដីដែលពោរពេញដោយសម្រស់ ប្រជាជនសប្បាយនឹងរស់នៅ សាមគ្គីភាពជាធ្លុងដើម្បីភាពរុងរឿងនៃប្រទេស ស៊ូពលីជីវិតដើម្បីជាតិ ។

៨. ភូមា ៖ ចំណងជើង: ភាពគង់វង្សនៃប្រទេសរហូតអស់កល្ប
អត្ថន័យរួម: សេរីភាព ឯករាជ្យ កំណែប្រែនយោបាយ ការតស៊ូ សាមគ្គីភាព ពលីដើម្បីប្រទេសដែលពោរពេញទៅដោយកេរិ៍្តដំណែល សម្បត្តិសព្វសារពើ ការការពារជាតិទឹកដីជាភារកិច្ចរបស់យើង ។

៩. ព្រុយណេ ៖ ចំណងជើង: «សូមព្រះអាឡាថែរក្សាព្រះមហាក្សត្រិយ៍»
អត្ថន័យរួម: ការបួងសួងដល់ព្រះអាឡាអោយតាមថែរក្សាព្រះមហាក្សត្រិយ៍ ដើម្បីគង់ជាម្លប់ដឹកនាំប្រទេសអោយរីកចម្រើន សម្បូរសប្បាយជានិរន្តរ៍ ។

១០. ម៉ាឡេស៊ី ៖ ចំណងជើង: «នគររបស់ខ្ញុំ»
អត្ថន័យរួម: ប្រទេសដែលធ្លាប់ពលីឈាមស្រស់ សូមអោយជាតិនិងប្រជាជនរួមគ្នាសាមគ្គី ការបួងសួងដល់ព្រះដើម្បីអោយថែរក្សាជាតិ ប្រជាជន និងរាជា។

_________________
– គ្រប់ប្រទេសទាំងអស់ច្រៀងជាភាសាជាតិខ្លួន លើកលែងសិង្ហបុរីច្រៀងជាភាសាម៉ាឡេស៊ី (សូមអានប្រវត្តិសិង្ហបុរី)
– អស់កល្ប = ទាល់ផែនដីរលាយ

ប្រភព៖ Facebook, Henry Navuddh