ទី១-ទីក្រុងVenice

អ្នកប្រហែលជាបានឃើញខ្សែភាពយន្ត និងខ្សែភាពយន្តនេះ ជាទីក្រុងបុរាណដែលទាក់ទាញ អ្នកទស្សនាដ៏ច្រើនបំផុត។ ដំបូងអ្នកនឹងស្រឡាញ់ទីក្រុង Venice ដោយសារតែអាងទឹកដ៏ស្រស់ស្អាត ហើយទីក្រុងនាភាគឦសាន នៃប្រទេសអ៊ីតាលីមួយនេះ ក៏ជាទីក្រុងដែលមានប្រជាជនច្រើនបំផុតមួយ នៅក្នុងទ្វីបអ៊ឺរ៉ុប ដែលមានប្រជាជនចំនួន ៦0000 នាក់។ ទីក្រុងនេះ មានកោះដ៏ស្រស់ស្អាតចំនួន១១៨ជាគ្រឿងលម្អ ហើយ ត្រូវបានសាងសង់ឱ្យក្លាយជាកន្លែងទាក់ទាញដ៏អស្ចារ្យមួយ សម្រាប់ប្រជាជន មកពីតំបន់ផ្សេងៗ នៃពិភពលោក។ ស្ថាបត្យកម្មដ៏ល្បីល្បាញ នៃទីក្រុងនេះ និធានាថា វាទទួលបានភ្ញៀវទេសចរជាអប្បបរមា ៦0000នាក់ ក្នុងមួយថ្ងៃ។

ទី២-ទីក្រុងBudapest

រដ្ឋធានី នៃប្រទេសហុងគ្រីមួយនេះ គឺសម្បូរទៅដោយស្ថាបត្យកម្ម និងសិល្បៈ ដែលធ្វើឲ្យអ្នកទេសចរចូលចិត្ត។ ទីក្រុងប៊ុយដាប៉ាសនេះ មានភាពល្បីល្បាញយ៉ាងខ្លាំង សម្រាប់ជីវិតរាត្រីដែលមិនធ្លាប់មាន ដោយមានទាំងការបម្រើអាហារដ៏ឆ្ងាញ់បំផុតពីហាងកាហ្វេជាច្រើន។ នៅក្នុងទីក្រុងនេះ គឺអាជ្ញាធរមិនអនុញ្ញាតឲ្យសាងសង់អគារខ្ពស់ជាង៩៦ម៉ែត្រនោះឡើយ។ អ្នកទេសចរអាចមើលឃើញទេសភាពដ៏ស្អាតនៃទីក្រុងនេះ​បាន ហើយភាពអស្ចារ្យរបស់ទីក្រុងនេះ ត្រូវបានគេដាក់ឈ្មោះក្រៅថា ទីក្រុងស្ប៉ា សម្រាប់ការងូតទឹកក្ដៅដែលមានលក្ខណៈសម្បត្តិ សម្រាប់ព្យាបាល។

ទី៣-Rome
ទីក្រុងនេះត្រូវបានគេស្គាល់ ដោយសារតែប្រភពទឹកដ៏អស្ចារ្យរបស់វា ហើយអ្នកទេសចរនឹងរកឃើញប្រភពទឹកដ៏ល្បីល្បាញ នៅលើពិភពលោកនៅទីនោះ (The Trevi Fountain) ។ នៅពេលនិយាយអំពីអាហារ អ្នកនឹងរកឃើញភីហ្សារ៉ូម៉ាំង នៅទីនោះ។ ទីក្រុងរ៉ូមមានប្រវត្ដិសាស្ដ្រផ្នែកសិល្បៈស្ថាបត្យកម្ម និងប្រាសាទ។ ទីក្រុងនេះមានការប្រមូលផ្តុំដោយសិល្បៈ និងវិមានច្រើនជាងកន្លែងផ្សេងៗទៀត នៅក្នុងលើសកលលោក។

ទី៤-ទីក្រុង Florence

ទីក្រុងរបស់ប្រទេសអ៊ីតាលីមួយនេះ បានក្លាយជាទីក្រុងដែលមានទេសភាព ដ៏ស្រស់ស្អាតបំផុតលំដាប់ទី៤ ​របស់ពិភពលោក។