ញូវដេលី៖ សាលារៀនតូចមួយ នៅតាមជនបទ នៃប្រទេសឥណ្ឌា កំពុងតែយកចិត្តទុកដាក់ បង្ហាត់បង្រៀនសិស្សចំនួន៣០០នាក់ ឲ្យសរសេរអក្សរ ដោយប្រើដៃទាំងសងខាង។ បើតាមទិន្នន័យនេះ បង្ហាញថា មានតែ១ភាគរយ នៃចំនួនប្រជាជន នៅលើសកលលោកតែប៉ុណ្ណោះ ដែលអាចប្រើប្រាស់ដៃទាំងសងខាងបាន។ ប៉ុន្តែស្ថាបនិកសាលា Veena Vandini ដែលបង្ហាត់បង្រៀនសិស្សឲ្យប្រើដៃទាំងសងខាងនេះ មានទីទាំងនៅក្នុងរដ្ឋ Madhya Pradesh ហើយលោកក៏មានបំណងផ្លាស់ប្តូរនូវទម្លាប់ចាស់ចោលនេះ ដោយចាប់ផ្តើមពីកម្រិតមូលដ្ឋានឡើងទៅ។

លោក Sharma អតីតទាហាន និងជាស្ថាបនិកសាលា Veena Vandini បានថ្លែងថា លោកក៏ធ្លាប់ទទួលបាននូវការបង្ហាត់បង្រៀន ឲ្យផ្ដោតទៅលើការហ្វឹកហាត់ ប្រើប្រាស់ដៃទាំង២​បាន តាមការណែនាំរបស់ប្រធានាធិបតី នៃប្រទេសឥណ្ឌា លោក Rajendra Prasad (កាន់តំណែងចាប់ពីឆ្នាំ១៩៥០-១៩៦២) ដែលជាអ្នកប្រើប្រាស់ដៃទាំងសងខាងបាន។ “ខ្ញុំបានអាន នៅក្នុងទស្សនាវដ្តី ដែលបណ្ឌិត Rajendra Prasad ប្រធានាធិបតីដំបូងរបស់ប្រទេសឥណ្ឌា ធ្លាប់សរសេរដោយដៃទាំងពីរ។ នេះជាការបំផុសគំនិតឱ្យខ្ញុំសាកល្បង។ “ក្រោយមក នៅពេលខ្ញុំបើកសាលារៀន នៅភូមិកំណើតរបស់ខ្ញុំ ខ្ញុំបានព្យាយាមហ្វឹកហាត់សិស្សឲ្យសរសេដៃទាំងសងខាង” ។

លោក Sharma បានបន្ថែមថា “យើងបានចាប់ផ្តើមបណ្តុះបណ្តាលសិស្ស តាំងពីថ្នាក់ទី១ឡើងទៅ ហើយនៅពេលពួកគេឈានដល់ថ្នាក់ទី៣ ហើយពួកគេនឹងអាចសរសេរដៃទាំងពីរបាន”។ លុះពេលសិស្សឈានដល់ថ្នាក់ទី៧ និងទី៨ គឺពួកគេអាចសរសេរអក្សរ ដោយដៃទាំង២បាន ក្នុងល្បឿនលឿន និងល្អទៀតផង។ លើសពីនេះទៀត ពួកគេអាចសរសេរ scriptពីរ ក្នុងពេលដំណាលគ្នា ដោយដៃនីមួយៗ ហើយសិស្សក៏ចេះភាសាជាច្រើនទៀត រួមទាំង ភាសា Urdu ទៀតផង”។

លោក Sharma បានបន្តថា រាល់វគ្គសិក្សា៤៥នាទី នៅក្នុងសាលា Veena Vandini គឺមានរយៈពេល១៥នាទី សម្រាប់ការអនុវត្តសរសេរដោយដៃទាំង២ ដើម្បីធ្វើឲ្យប្រាកដថា សិស្សទាំងអស់មានសមត្ថភាពសរសេរ ដោយដៃទាំងពីររបស់ពួកគេបាន។ លោក Sharma ជឿជាក់ថា ជំនាញនេះ អនុញ្ញាតឱ្យសិស្សរៀនភាសាច្រើន និងចេះសរសេរពាក្យដូចគ្នា នៅក្នុងភាសាផ្សេងៗ ក្នុងពេលតែមួយ។

ការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រអាមេរិក បានបង្ហាញថា ក្មេងៗដែលប្រើប្រាស់ដៃទាំង២ គឺមានចំណុចអវិជ្ជមាន លើជំនាញរបស់គេ ជាងការប្រើតែដៃស្ដាំ ឬឆ្វេង ជាពិសេស ផ្នែកគណិត ស្មារតី និងតក្កវិជ្ជា។ ការសិក្សា នៅក្នុងតំបន់ភាគខាងជើង នៃប្រទេសហាំងឡង់ដ៍ បានបង្ហាញថា កុមារដែលអាចសរសេរ ឬប្រើប្រាស់ដៃទាំងពីរ គឺទំនងជាមានការអភិវឌ្ឍខួរក្បាលល្អ រួមទាំង ADHD បញ្ហាភាសា និងបញ្ហាសិក្សា។





លោក Sharma បានបង្កើតសាលារៀនសរសេដៃទាំង២ក្នុងពេលតែមួយនេះ នៅក្នុងឆ្នាំ១៩៩៩ នៅតំបន់ដាច់ស្រយាលមួយ ឈ្មោះ Singrauli ស្រុក Madhya Pradesh ដោយលោកបានអះអាងថា ការប្តេជ្ញាចិត្តរបស់សិស្ស ក្នុងការសរសេរដោយដៃទាំង២នោះ នាំឱ្យក្រុមអ្នកស្រាវជ្រាវកូរ៉េខាងត្បូង មកធ្វើទស្សនកិច្ច និងសិក្សាពីសិស្សទាំងនោះ កាលពីឆ្នាំមុន ដើម្បីឈ្វេងយល់បន្ថែម អំពីការច្នៃប្រឌិតនេះ។ ទោះជាយ៉ាងណា បច្ចុប្បន្នពុំមានការសិក្សា ឬការស្រាវជ្រាវបែបនេះ ត្រូវបានបោះពុម្ពផ្សាយ នៅលើគេហទំព័រអ៊ីនធឺរណិត នោះឡើយ។

https://youtu.be/15ngYlhGokE