ភ្នំពេញ៖ រថយន្តម៉ាក Mercedes-Benz BLUETEC(S350) ស៊េរីឆ្នាំ២០១៥មួយគ្រឿង តម្លៃខ្ទង់ ១៥ម៉ឺនដុល្លារ បើកបរ បត់ឆ្លងផ្លូវបញ្ច្រាស់ទិសដៅ ចរាចរណ៍លឿន មិនប្រយ័ត្ន ត្រូវម៉ូតូបានម៉ាកធដេ ជិះដោយជនជាតិកូរ៉េ ប្រុសស្រីពីរនាក់ ចាប់ហ្វ្រាំងមិនទាន់ បុករះទ្វារមុខក្រោយ រងការខូចខាតរលាត់ថ្នាំបន្តិចបន្តួច ទារសំណង ៣ម៉ឺនដុល្លារ ដែលហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង០០នាទីរសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយឧកញ៉ា មុងរិទ្ធី ចំណុចមុខបុរីប៉េងហួត ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ។

រថយន្ត Mercedes-Benz BLUETEC(S350) ស៊េរីទំនើបឆ្នាំ២០១៥ ដោយគេអះអាងថា តម្លៃ ១៥ម៉ឺនដុល្លារ រងការខូចខាតដាច់រលាត់ថ្នាំទ្វារមុខក្រោយផ្នែកខាងឆ្វេង អ្នកបើកបរមិនត្រូវបានគេស្គាល់ឈ្មោះនោះឡើយ ។ ចំណែកឯម៉ូតូម៉ាកធូឌេ ពណ៌ប្រទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1CV-7519 បើកបរដោយជនជាតិកូរ៉េប្រុសស្រីពីរនាក់ រងរបួសធ្ងន់ម្នាក់ និងរបួសស្រាលម្នាក់ កំសំរាកព្យាបាល នៅមន្ទីពេត្យកាល់ម៉ែត្រ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តខាងលើ បានបើកចេញពីផ្ទះ បត់ឆ្លងផ្លូវបញ្ច្រាស់ទិសដៅចរាចរណ៍ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ស្របពេលនោះ ក៏មានម៉ូតូមួយគ្រឿង ម៉ាកធូឌេ ជិះគ្នាពីរនាក់ ដោយជនជាតិកូរ៉េ តាមផ្លូវលោកឧកញ៉ាម៉ុងរិទ្ធី ពីកើតទៅលិច ដោយសាររថយន្តឆ្លងផ្លូវលឿនពេក ចាប់ហ្រ្វាំងមិមទាន់ ក៏ជ្រុលចង្កូតទៅបុករះទ្វារមុខក្រោយ ផ្នេកខាងឆ្វេង រងការខូចខាតដាច់រលាត់ថ្នាំបន្តិចបន្តួច រីឯអ្នកបើរម៉ូតូទាំងពីរនាក់ រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ កំពុងសំរាកព្យាបាលនៅមុនមន្ទីរពេទ្យកាល់ម៉ែត្រ។

ក្រោយកើតហេតុ ម្ចាស់រថយន្តបានទាមទាសំណងពីម្ចាស់ម៉ូតូ ចំនួន ៣ម៉ឺនដុល្លារ តែមិនទាន់ត្រូវរ៉ូវគ្នានៅឡើយទេ ហើយខណៈនោះ សមត្ថកិច្ចមូលរដ្ឋាន បានចុះទៅកន្លែងកើតហេតុ បានវាស់វែង នាំយករថយន្ត និងរឺម៉កម៉ូតូ ទៅរក្សារទុកនៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំ ម្ចាស់ទាំងសងខាងចូលខ្លួន ដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕