ភ្នំពេញ៖ ប្រជាពលរដ្ឋ​ ជនបរទេស​ ព្រម​ទាំង​ ម្ចាស់​ខុនដូរមួយ​កន្លែង​ បាននាំ​ផ្ទះ​ការ​ តវ៉ា​ ឱ្យ​អាជ្ញាធរ​ដែល​ពាក់​ព័ន្ធ​ ជួយ​ដោះស្រាយ​រឿង​ ក្លឹប​កម្សាន្ត​ ដែរ​មាន​យីហោ​ 57 Bub ដែល​ស្ថិតនៅផ្លូវ​ ៥៧​ កែងនិង​ផ្លូវ​ ៣១០​ សង្កាត់​បឹង​កេងកង​១​ ខណ្ឌចំការមន​ និង​មួយ​កន្លែង​ទៀត​ឈ្មោះ​ Blue dog ដែល​ផ្តល់​សំលេង​រំខានដល់ពួកគាត់ ​រក​តែដេក​ពួន​មិន​បាន​ ដែល ការ​ផ្ទះ​ការតវ៉ា​នេះ ​បានធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ ១១យប់​ ថ្ងៃទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៧​ ស្ថិតនៅ​​នៅ​ក្នុង​ ខុនដូរមួយ​កន្លែង​ ដែល​មានឈ្មោះ​ រំដួល​ បុប្ផា​ អាផាតមេន២​ ផ្ទះ​លេខ​៣៦​ ផ្លូវ​៥៧​ កែងនិង​៣១០​ សង្កាត់​បឹង​កេងកង​១​ ខណ្ឌចំការមន​ ។

​​បើតាម​សម្តី​កម្មករ ​ប្រជាពលរដ្ឋ ព្រម​ទាំង​ជនបរទេស​ ដែល​បាន​មកស្នាក់​នៅ​ក្នុង​ អាផាតមិន​នេះ ​បានលើកឡើង​ថា​ ពួកគាត់​មាន​ការ​រំខាន​ ចេញ​ពី​ក្លឹប​កម្សាន្ត ដែល​មាន​យីហោ​ 57 Bup ដែល​ស្ថិត​នៅ​ផ្លូវ​ ៥៧​ សង្កាត់​បឹង​កេងកង​១​ ខណ្ឌចំការមន​ បានឱ្យដឹងថា ក្លឹប​នេះ​បានបើក​សំឡេង​ឮខ្លាំង ​ចេញ​មក​ ធ្វើ​ឱ្យ​ពួកគាត់​ ព្រម​ទាំង​ ជនបរទេស​ដែល​រស់នៅ​ កន្លែង​នោះ​ សំរាក​មិន​បានសោះ​ ហើយ​ក្លឹប​នេះ​ គឺ​ចាប់​បើក​ពី​ម៉ោង​៩យប់​ ដល់​ម៉ោង​១​រំលង​អាធ្រាត្រ​ តែ​បើថ្ងៃ​សៅរ៍​ អាទិត្យ​ គឺ​បើក​រហូត​ដល់​ម៉ោង ​៣ភ្លឺទៀតផង​ ។

​ចំពោះ​រឿងនេះ​ ម្ចាស់​ខុនដូរ​ព្រម​ទាំង​ ជនបរទេស ​ដែល​ស្នាក់​នៅ​ទីនោះ​ បាននាំគ្នា​ដាក់​ពាក្យ​បណ្តឹង​ ទៅ​អាជ្ញាធរ​មូលដ្ឋាន​ គ្រប់​ជាន់​ថ្នាក់​ ចំនួន​មួយដង​រួចមកហើយ​ តែពេលនោះ​ មាន​ខាង​មន្ត្រី​ ដែល​ពាក់​ព័ន្ធ​ បានចុះ​យក​លិខិត​ នែនាំ​ និងទៅ​វាស់ស្ទង់​កំរិតសំឡេង​ ក៏ត្រូវ​ខាង​អ្នក​កាង​ក្លឹប​បាន​យក​ ក្រដាស់​ ហែក​ ចោល​ ព្រម​ទាញកាំភ្លើង​គំរាម​ផងដែរ ។

​​ប្រភពដដែលបាន​ឱ្យដឹងថា​ លុះ​មក​ពេល​នេះ​ គឺ​ពួក​គាត់​ អត់​ទ្រាំលែង​ បាន​លើក​គ្នា​មកតវ៉ា​ បត់ជើង​ លើកដៃ​ សំពះ​ សូម​ឱ្យ​ អាជ្ញាធរ​ដែល​ពាក់​ព័ន្ធ​ និង​សម្តេច​ជួយ​អន្តរាគមន៍​ បិទទ្វា​ក្លឹប​នេះផង​ ពី​ព្រោះ​ពួក​គាត់​ ពិបាក​រស់នៅ​ខ្លាំង​ណាស់​ ៕