ទីក្រុងកាប៊ុល៖ ក្រុមសកម្មប្រយុទ្ធរបស់តាលីបង់ នៅថ្ងៃទី១៧ ខែតុលានេះ បានវាយប្រហារអត្តឃាតទៅលើស្ថានីយប៉ូលិសអាហ្វហ្គានីស្ថាន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២នាក់ និងរងរបួសប្រហែល៦០នាក់។

មន្រ្ដីនគរបាលរបស់អាហ្វហ្គានីស្ថាន បានឲ្យដឹងថា​ ការវាយប្រហារអត្តឃាតនេះបានសំដៅទៅលើមជ្ឈមណ្ឌលហ្វឹកហ្វឺនប៉ូលិសដែលស្ថិតនៅជាប់នឹងទីស្នាក់ការកណ្តាល នៅក្នុងGardez ទីរួមខេត្ត Paktia។ ស្របគ្នានេះ ក្រសួងមហាផ្ទៃ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់ មានអ្នកវាយប្រហារពីរនាក់ ត្រូវបានសម្លាប់ផងដែរ។

មន្ត្រីប៉ូលីសបីនាក់បានប្រាប់រ៉យទ័រថា អ្នកស្លាប់ទាំងនោះ មានលោកស្នងការនគរបាលខេត្តម្នាក់ផងដែរ តែក្រសួងបាននិយាយថា វាអាចបញ្ជាក់បានថា គាត់បានរងរបួស។

អនុប្រធានផ្នែកសុខភាពសាធារណៈ លោក Hedayatullah Hameedi បាននិយាយថា ជនរងគ្រោះទាំងនោះ មានទាំងជនស៊ីវិល និងកងកម្លាំងសន្ដិសុខ

សេចក្តីថ្លែងការណ៍ក្រសួងបានឲ្យដឹងទៀតថា “នៅពេលនេះ តំបន់នេះត្រូវបានផ្សារភ្ជាប់ ដោយអង្គភាពឆ្លើយតបនឹងវិបត្តិហើយកិច្ចខិតខំប្រឹងប្រែងកំពុងបន្ តដើម្បីលុបបំបាត់ក្រុមភេរវជន”៕ ដោយឡែក ពួកតាលីបង់ដែលប្រកាន់ច្បាប់អ៊ីស្លាមយ៉ាងតឹងរ៉ឹង ដែលត្រូវកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិកផ្តួលរំលំ កាលពីឆ្នាំ ២០០១នេះ បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕