ប្រទេសវៀតណាម៖ កាលពីពេលថ្មីៗនេះ មានការស៊ែរតៗគ្នា នៅក្នុងបណ្តាញសង្គម ហ្វេសប៊ូក ដោយគេបានឃើញ រូបភាពហេតុការណ៍ សត្វជ្រូកជាង ៤ពាន់ក្បាល នៅក្នុងរោងកសិដ្ឋានមួយកន្លែង ស្ថិតនៅក្នុងខេត្ត ផែង ហ្វា ភាគខាងជើងប្រទេសវៀតណាម ក្រោយពីប្រទេសនេះ បានជួបនិងគ្រោះទឹកជំនន់ កាលពីពេលថ្មីៗនេះរួចមក ។

បើតាមកាសែត AFP បានចុះផ្សាយថា ប្រទេសវៀតណាមកំពុងជួប គ្រោះទឹកជំនន់ធ្ងន់ធ្ងរ ជាមួយនិងភ្លៀងបន្តធ្លាក់ខ្លាំងផងដែរ ធ្វើឲ្យមានការបាក់ដី នៅភាគខាងជើង និងភាគកណ្តាលនៃប្រទេស។

បើតាមរបាយការណ៍ របស់សារព័ត៌មានក្នុងស្រុក បានបញ្ជាក់ថា មានជនរងគ្រោះ និងស្លាប់ ជាង៥៤នាក់ ព្រមទាំងបាត់ខ្លួនជាង៣៩នាក់ ដោយគ្រោះទឹកជំនន់លើកនេះ គឺជាគ្រោះធម្មជាតិធំជាងលើកមុនៗ ដែលប្រទេសនេះបានឆ្លងកាត់ ជាច្រើនឆ្នាំកន្លងមកនេះ ៕

ប្រភព៖ Khaosod
រក្សាសិទ្ធិដោយ៖ សារព័ត៌មាន KBN