ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ត្រូវបានផ្តល់កិត្តិយសថាជា “ក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយ” នៅក្នុងកម្មវិធី The Guide Awards​ ដែលជាកម្មវិធីទេសចរណ៍ជាតិ ប្រចាំឆ្នាំ 2017។​ កម្មវិធីត្រួវបានរៀបចំឡើងដោយទស្សនាវដ្តី The Guide Magazine of Vietnam Economic Times សម្រាប់ការរួមចំណែកជាច្រើន របស់ក្រុនហ៊ុនអាកាសចរណ៍ ក្នុងការរអភិវឌ្ឍឧស្សាហកម្ម ទេសចរណ៍វៀតណាម។

នៅក្នុងកម្មវិធីពានរង្វាន់ មគ្គុទ្ទេសក៍ឆ្នាំ 2017​ នេះបាន​ប្រារព្ធ​ឡើង ក្រោមប្រធានបទ “ទេសចរណ៍បៃតង សម្រាប់សេដ្ឋកិច្ចបៃតង” នៅលើកោះ Phu Quoc (Kien Giang) ដែលគេស្គាល់ថា ជាកោះគុជខ្យង ដែលបញ្ហាទេសចរណ៍ត្រូវបាន ដោះស្រាយនិងរក្សា បាននូវតំលៃរបស់ធនធានបៃតង ព្រមទាំងការអភិវឌ្ឍ ប្រកបដោយចីរភាពផងដែរ។

ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ថ្មីមួយ ក្រុមហ៊ុន Vietjet ជាក្រុមហ៊ុនដែលមានមនសិការ ខាងផ្នែកបរិស្ថាននិងបានបង្កើតកម្មវិធី ជាច្រើនដើម្បីការពារ និងកែលម្អបរិស្ថានផងដែរ។ ក្រុមហ៊ុននេះ បានសហការជាមួយក្រុមហ៊ុន ផលិតយន្តហោះដែលមាន ឈ្មោះល្បីៗដូចជា ក្រុមហ៊ុន Airbus និងក្រុមហ៊ុន Boeing ជាដើម ដើម្បីដាក់ឱ្យដំណើរការ នូវម៉ាស៊ីនសន្សំសំចៃប្រេង និងទំនើបកម្ម ដោយកាត់បន្ថយសម្លេងរំខាន និងការបញ្ចេញកាបូនទៅក្នុងបរិយាកាសទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Vietjet ក៏ជាអ្នកចាប់ផ្តើមដំបូងគេ នៅក្នុងការប្រើប្រាស់ យន្តហោះជំនាន់ថ្មីបំផុត និង​ ការអនុវត្តបច្ចេកវិទ្យា ពាណិជ្ជកម្មអេឡិចត្រូនិច ទំនើបចុងក្រោយបំផុត ផងដែរ។ ក្រៅការបើកផ្លូវហោះហើរថ្មី ទៅទិសដៅឆ្ងាយៗ ហើយនោះក្រុមហ៊ុន Vietjet ក៍មានដាក់រូបសញ្ញាទេសចរណ៍ ផ្លូវការរបស់វៀតណាម និងពាក្យស្លោកលើយន្តហោះ របស់ខ្លួន រួម និងការចាក់បទចម្រៀង ‘Hello Vietnam’ ដោយលោក Pham Quynh Anh នៅក្នុងជើងហោះហើរទាំងអស់ទៀតផង។

ពានរង្វាន់មគ្គុទ្ទេសក៏នេះ ជាពានរង្វាន់ ដ៏មានកិត្យានុភាព ដែលបានផ្តួចផ្តើមឡើងដោយ “The Guide” របស់អ្នកជំនាញការ របស់ប្រទេសវៀតណាម ចាប់តាំងពីឆ្នាំ 1999 មកម្លេះ។ ពានរង្វាន់នេះមានគោលបំណង ផ្តល់កិត្តិយសដល់អង្គការនិងអង្គភាពអាជីវកម្មណា ដែលមានប្រសិទ្ធភាព និងរួមចំណែកក្នុងការអភិវឌ្ឍន៍ វិស័យទេសចរណ៍របស់វៀតណាម។

លទ្ធផលនៃពានរង្វាន់នេះ ត្រូវបានគេផ្អែកលើសម្លេង និងការវាយតម្លៃរបស់អ្នកអាន រួមនិងការស្ទាបស្ទង់មតិ ដោយអ្នករៀបចំកម្មវិធី ក៏ដូចជាព័ត៌មានពីប្រភព ដែលគួរឱ្យទុកចិត្ត និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ៕