បន្ទាប់ពីមានវីដេអូមួយចែកចាយនៅលើបណ្តាញសង្គមពីពាក្យសម្តីដែលចេញពីបបូរមាត់តារាចម្រៀងសំឡេងផ្អែម ចេន នូវពាក្យ «ហែ.ង» បានធ្វើឱ្យមានមតិវែកញែកយ៉ាងខ្លាំងបន្ទាប់ពីបញ្ហានេះបានកើតឡើងនៅតាមដងផ្លូវ។ ជុំវិញភាពចម្រូងចម្រាសនេះ ចេន បានចេញមកបញ្ជាក់ពីរឿងនេះដោយបានអះអាងថាសុទ្ធតែមានហេតុផលនៅពីក្រោយ ខណៈបុរសនោះកាត់យកតែចំណុចខ្លួនឯងត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWCpxv4R7_Kh7OJillzmVqCHjPy5ffEIa3e7gXKmAtjhgYqZBoeDSuNv0UTT5Nq0G_2-8gsJyV_2VKS9bX-pU4xpN3tgLgmdjDExqcTyNSHFiXAvg_ClF5DiAyu_1QIGHS2SW7mr-IRrpZ4uDHVR87WZnxtrCzr8nTOq04MnGe8ODd8NIEw2DS3RGDD-Q/s688/f970b0fb5157b0731316410ab14274f26e9b2880.jpg

គណនីមួយឈ្មោះថា Long បានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គមដោយបង្ហាញពីឡានមួយដែលគេដឹងថាជាឡាននោះបានបើកបរដោយតារាចម្រៀង ចេន បានស៊ីផ្លេឡានរបស់គេ ខណៈបុរសនេះបានសួរថា ស៊ីផ្លេដាក់ពីណាគេ ខណៈសំឡេង ចេន បានតបវិញថា ចុចទូរសព្ទធ្វើអី ស៊ីផ្លេដាក់ហែង។ បន្ទាប់ពីវីដេអូនេះបានចែកចាយនៅលើបណ្តាញសង្គមបានធ្វើឱ្យមានមតិវែកញែកយ៉ាងខ្លាំង អ្នកខ្លះក៏បានរិះគន់ ចេន ថាជាតារាសម្តីឈ្លើយ បើកបរគ្មានសីលធម៌ រួមទាំងមតិជាច្រើនទៀត។

យ៉ាងណាមិញ រឿងការបើកបរស៊ីផ្លេដាក់អ្នកដទៃអមដោយសម្តីឈ្លើយ និងចង់កៀរឡានគេបែបនេះ តារាចម្រៀង ចេន និងភរិយាបានចេញមុខ live កាលពីថ្ងៃទី៩ ឧសភា បកស្រាយពីបញ្ហាកើតឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6P8a7uf5VFBBgwln0L47u2KPvFm-4IJ99rl0H8W6kPwgxhAA3xvFSvBgcppujXvZFhtqgmy4SmVmlMKVmTAYkjlxYAsyU2XKttAGRXvzX-01iJmuzBJpc8_rl90Tvw-2GFnqm4Q_Stt-59pQIUPx3w3r3eGjYsHBaN29SuKcI1PR6eFl-oVSGYydcshA/s2048/image_2024-04-09_16-37-37.png

ម្ចាស់បទ«ស្រដៀងសង្សារ» បាននិយាយថាបុរសនោះខ្លួនឯងខុសតែមិនទទួលស្គាល់កំហុសបែរជាចោទថាលោកខុសទៅវិញមិនដឹងថាគោលបំណងបុរសនោះដើម្បីតោងនរណាម្នាក់ដើម្បីការងាររកស៊ីឬយ៉ាងណាទេ។ ការចេញមុខបកស្រាយនេះ ចេន ថាដើម្បីការពារកិត្តិយសរបស់លោកបើនៅបន្តការស្ងាត់វាអាចប៉ះពាល់ដល់កិត្តិយសរបស់លោកដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikCtpWbNgLFvdP82ts_AQkmDwY1nAHVmQk4Fmo902XhaRodzE5MWWp6A82ScuY3oDADjZS6xMGnNuY5NvbZW8dRGw4fERj4qF9Z-VTLxYSFWXbKQ0ZsfxqGqWqspJQLCJoe8tGPEQGd50c1qXYyJmQZoqDxXdC9Pi-ibmKA95xvZSoTyQGmfclQ91m99s/s2048/image_2024-04-09_16-37-39.png

ចេន ថាលោកឃើញវីដេអូដែលបុរសនោះកាត់យកកន្លែងត្រូវទាំងអស់ លោកជាបុគ្គលសាធារណៈចង់ធ្វើឱ្យគ្រប់គ្នាជេរលោកបើកឡានឈ្លើយ។ លោកថា ក្នុងឡានមានលោកនិងគ្រួសារលោកហើយឡានបើកយឺតបំផុត ប្រហែលកុងតឺ២០ ជិះស្របគ្នានៅទីតាំងមួយកន្លែង។
ចេន បានរៀបរាប់ថា ឡានមួយគូជិះស្របគ្នាឡាននោះជិះខាងស្តាំ ឡានរបស់លោកជិះខាងឆ្វេង ហើយឡាននោះត្រូវបត់មុនលោកទើបលោកបត់ទៅបាន ប៉ុន្តែបុរសនោះកំពុងចុចមើលទូរសព្ទដល់ភ្លឹកទាំងមិនខ្លួនឯងត្រូវបត់ស្តាំ ដល់ពេលលោកត្រូវបត់ ឡាននោះអត់បត់ លោកបត់ទៅចង់ទើសឡាននោះ។ តារាចម្រៀងរូបនេះបកស្រាយទៀតថា ពេលឡានលោកបត់ពេលចង់ប៉ះគ្នាលោកក៏ស៊ីផ្លេហើយក្នុងវីដេអូដែលបង្ហោះនោះ លោកក៏ស៊ីផ្លេតែម្តងដែរ ហើយការធ្វើដំណើរតាមដងផ្លូវប្រាកដជាមានការស៊ីផ្លេហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix4-cvbsr_536u4yvofN27z4WAaFYDqpHWfRjhvPtTUYaNqVG6lZRTDXo7gnZMwIsQBZcycXXHZk1Gr9tkmDyF9PiNkM44uGcJW-Do06T5li6GdampTJqr37IXC4eZumOudJmeicxuuuytFwplj0Tggtbfo15-0dZC2w479wtZ1TVEYkLN7MQDIJ5wiZU/s2048/117363508_183101890047941_5934903133330976253_n.jpg

តារាចម្រៀង Original Song រូបនេះបានលើកឡើងទៀតថា បុរសនោះបានឈប់ឡានចាំលោកតែម្តងបើសិនបើកកញ្ចក់ហើយមិនមែនជាលោកប្រហែលបុរសនោះស្តីឱ្យគេទៅហើយព្រោះតែការមិនពេញចិត្តរឿងស៊ីផ្លេ។ ចេន ថាបុរសនោះបានឈប់ឡានចាំខ្លួនទើបលោកជិះឡានទៅរកបុរសនោះដែរហើយបើកកញ្ចក់មកបុរសនោះបាននិយាយថា បងឯងស៊ីផ្លេដាក់អ្នកណាគេ ហើយលោកបានតបវិញថា ស៊ីផ្លេដាក់ហែងហ្នឹង ព្រោះហែងបើកឡានចុចទូរសព្ទ។

ការនិយាយពាក្យសម្តីនេះ ចេន ថាដោយសារតែលោកឃើញសម្តីសម្តៅរបស់មនុស្សហ្នឹង លោកគឺជាមនុស្សម្នាក់មានការគោរពមានសុជីវធម៌ត្រឹមត្រូវ ក៏ប៉ុន្តែបុគ្គលណាប្រព្រឹត្តបែបណាលោកក៏នឹងធ្វើបែបនោះទៅវិញ មិនមែនសុខៗលោកទៅស្តីថាឱ្យគេនោះទេ គ្រប់យ៉ាងមានហេតុមានផល៕