តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះរូបភាពមួយសន្លឹកក្នុងឈុតបុរាណលាយសហសម័យមានឈ្មោះថា «ធីតានាគឯករាជ្យ»ចង់បង្ហាញអំពីបុត្រីនាគតំណាងឱ្យស្រ្តីខ្មែរទាំងអស់និងបានជ្រើសយក «វិមានឯករាជ្យ» ជាគោលធំក្នុងការបង្កើតម៉ូត ដោយចង់បង្ហាញនិងរំលឹកបន្ថែមអំពីការទាមទារដណ្តើមយកមកវិញនូវសុខសន្តិភាព ឯករាជ្យពេញលេញ ពីបារាំងក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះបរមរតនកោដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwr_y5_vont0V_lxdDzINEI47LoNe8b_WAtVHjlxrQaV5rWiMHrrjfcYA7zJ8w4wmNYvQ3qahhA24EsmdrMa_cPg5agjzMJYvfw4YoirpyqinlRCH6G0rox-OqzJQui4ZZ1Jks4qnJknoIDh22-iHKOUGyU9O0iD_ndt2vQpMHzDXqnBSRoylYwi8RNqU/s2048/440957614_989957979160665_180702986764656611_n.jpg

នាថ្ងៃទី២៦ ខែឧសភា ខាងមុខនេះតារាចម្រៀង ទេព បូព្រឹក្ស នឹងប្រារព្ធពិធីសម្ពោធវីដេអូចម្រៀង ទេវរាជ និង ផ្ទាំងទស្សនីយភាពវប្បធម៌ខ្នាតធំ។ ទន្ទឹមនឹងនេះ តារាចម្រៀងរូបនេះបានបង្កើតចលនាមួយដល់អ្នកគាំទ្រដែលបានចូលរួម ស្នើឱ្យប្រើប្រាស់សម្លៀកបំពាក់ បែប ខ្មែរបុរាណ ប្រពៃណី ឬ បែបទំនើបសហសម័យ ឬ សម្លៀកបំពាក់និយមតាមបែបសម័យកាលដូនតាខ្មែរ ដូចជាសម័យ លង្វែក ឧត្តុង ខ្មែរសម័យកណ្តាល ក្បិន អាវប៉ាក់ហូលផាមួងជាដើម ) ឬ តាមសម័យកាលនីមួយៗតាមចំណង់ចិត្តរៀងខ្លួនក្នុងការចូលរួមពិធីសម្ពោធនេះ។ ការប្រកាន់យកសម្លៀកបំពាក់ចូលរួមបែបនេះនឹងជួយជំរុញការផ្សព្វផ្សាយរបស់ពិតនៃបុព្វបុរសបានមួយកម្រិតទៀតដោយមានការចូលរួមពីជនរួមជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnYT1g51XiCWPGo8x7yXB272ZS0xbPP9v86A1U8VCFMpiwvqQ-b-d0kZBkgwAIflY9gF6AE-DMnAOxchxegp7iM9A_URfEzP6OzLlU67MES3Us0gDp8RE1kyNi2hCGXi6OnZCJavTxdC_qre9kDuLSYKd1lITNHaL8wI-0x2NSZbiOPCxLxXhJhSg4lD0/s980/norodom%20sihanouk%20file%20photo%20reuters.jpeg
ជាមួយការប្រកាសដំណឹងនេះដែរ ទេព បូព្រឹក្ស បានបង្ហោះរូបមួយសន្លឹកក្នុងឈុតបុរាណទំនងជាគ្រងឈុតនេះនៅក្នុងកម្មវិធីនេះនាពេលខាងមុខ។ ឈុតដែល ទេព បូព្រឹក្ស បង្ហាញនេះមានឈ្មោះថា «ធីតានាគឯករាជ្យ»គឺជាឈុតសាកល្បងបង្កើតថ្មី ដោយពឹងផ្អែកទៅលើមូលដ្ឋានសិល្បៈបុរាណខ្មែរ រួមបញ្ជូលគ្នាជាមួយសិល្បៈសហសម័យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-1ZUSkyaJgXnU_uRA3xMFgXxT3avyC4tvPkZ0gXnFjEchZgjXl_rRdpZmh7d2GvZ3QR54j38wuaxNG7yH54JnSIzFgYCSev59rEOhrVorvSYmPCQ5eP2SXzOKrCPdegtqVGI_YUBlwK4obbnYO-a_nF_7mtOcvJBbI2oi7hCoD1fPiyIGjq_tpg9gdpA/s2048/440746729_985193836303746_1801739121361705881_n.jpg

តាមការបញ្ជាក់របស់ម្ចាស់បទ វីរៈនារី បានឱ្យដឹងថា ឈុតនេះចង់បង្ហាញអំពីបុត្រីនាគ ពោលគឺព្រះនាងនាគ ដែលជាស្តេចគ្រប់គ្រងការពារទឹកដីខ្មែរតាំងពីយូរលង់ណាស់មកហើយ ទ្រង់ពោរពេញទៅដោយឯករាជ្យភាព និងសុភមង្គល។ ទ្រង់តំណាងឱ្យស្រ្តីខ្មែរទាំងអស់ មិនតែប៉ុណ្ណោះទ្រង់ក៏បានបង្ហាញឱ្យបានឃើញថាស្រ្តីគឺជាអតីតកាល បច្ចុប្បន្ន និងអនាគតនៃការតតាំងដើម្បីរកសុខសន្តិភាព។ ចំពោះការរចនាឈុតនេះ យើងយកវិមានឯករាជ្យជាគោលធំក្នុងការបង្កើតម៉ូត ដោយយើងចង់បង្ហាញនិងរំលឹកបន្ថែមអំពីការទាមទារដណ្តើមយកមកវិញនូវសុខសន្តិភាព និងទទួលបាននូវឯករាជ្យពេញលេញ ពីបារាំងក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ និងទុកជាការឧទ្ទិសដឹងគុណដល់វីរភាពបុព្វបុរសខ្មែរគ្រប់រូបដែលបានតស៊ូពលីជីវិតដើម្បីប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlpakEwubsp-IPTC6ejuv-1PMaVcxB0ED9ixriiFb8ieq0QQdmAS0zOamcEsIIaQ_GqfIqInavvfjVYi04y0qOrxfOZXHbzg0uJjQUqWh_JLEb5xcno9E9Wfv1cjad4lpSgQaJV7Pw-4PC9An3eVsZ9v1EVCUn8ql3i020tzwNT_Jw7JmeMN5ngADBOPI/s2048/414406880_915529089936888_5319965176484277961_n.jpg

ទេព បូព្រឹក្ស បានបង្ហើបថា ឈុតនេះត្រូវបានសាកល្បងតុបតែងលំអរទៅដោយពណ៌ និងក្បូរក្បាច់រចនាផ្សេងៗឲ្យកាន់តែមានសោភ័ណភាព ក្នុងគោលបំណងអភិវឌ្ឍដើម្បីអភិរក្សក្នុងលំហជាចលនាបែបខ្មែរ។

ឈុតដែលបង្ហាញដោយ ទេព បូព្រឹក្ស បានទទួលការសរសើរយ៉ាងច្រើនពីអ្នកគាំទ្រ ព្រោះគេកម្រឃើញឈុតបង្ហាញពីវិមានឯករាជ្យណាស់ ក្នុងនោះហ្វេនៗក៏បានលើកឡើងទៀតថា ទេព បូព្រឹក្ស ចេញមកមួយៗតែងមានអ្វីថ្មីមិនឱ្យច្រឡំគេនោះទេ៕