ពិធីបុណ្យជាតិខ្មែរដ៏សំខាន់មួយ គឺ «ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល» ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំមិនដាច់ តាំងពីបុរាណកាលមក ជារៀងរាល់ថ្ងៃទី៤រោច ខែពិសាខ។ សម្រាប់ឆ្នំា ២០២៤នេះ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនឹងប្រារព្ធនាថ្ងៃទី២៦ ខែឧសភា ក្រោមរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី លើទឹកដីនៃខេត្តកំពង់ស្ពឺ នេះបើយោងតាមការបញ្ជាក់ពីក្រសួងព័ត៌មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3e5TBRFKv7OjTO9SM9ozZ6ciJT5FMPqFtv4YucEqmj9j_KGOhdxI3OZEX0ga17Rd8R1eaRAbTYqKUAf0DiQMdEEi6GbY-3hPfdZOdVsalFyvLIiIdiynZL5iICMkRYIgw3bC7w4aqeGvNHzbH2XAnji5GvEh4_ldp_zJ9z0fzdwKOxKBFKSjuKmAEQuo/s1280/photo_2024-05-10_14-40-51.jpg

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ប្រព្រឹត្តឡើងដើម្បីជាមង្គល ឧទ្ទិសដល់ការចាប់ផ្តើមរដូវធ្វើស្រែចម្ការ របស់ប្រជាកសិករ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ឱ្យបង្ហូរទឹកភ្លៀងបរិបូណ៌តាមរដូវកាល បម្រើឱ្យវិស័យកសិកម្មគ្រប់ប្រភេទ ទទួលបានភោគផលខ្ពស់។ ព្រះរាជពិធីនេះទៀតសោត គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ» ក៏ដូចជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចម្ការបានចូលមកដល់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihMhEJmTuNgXsSt8srIbv2f8gDIxRUeNGEoalXnkpnidF8DuZ54iWNQFCF0BPLe-ztLfm3kluPaAVcH-HLvGe5ZQFF-keOFHX2hDjhHw9F59aWXAPreszJKxzP8lZE47U6U93SU0jf_juUmEhkrcQagmKgT02hQ97jbT3JaEZHq5AnevdAwHfeaSPErUs/s640/photo_2024-05-10_14-40-53.jpg

នៅក្នុងជំនឿទាក់ទងនឹងព្រះរាជពិធីមង្គលនេះដែរ គឺគេតែងតែកត់សម្គាល់ថា បន្ទាប់ពីគោឧសភរាជទាំងពីរបរិភោគអាហារទាំង៧មុខមានដូចជា ស្រូវ ល្ងរ សណ្តែក ពោត ទឹក ស្រា និងស្មៅ រួចរាល់ហើយ គេនឹងធ្វើការផ្សងប្រផ្នូលក្នុងឆ្នាំនេះ តាមរយៈការដែលគោឧសភរាជបានបរិភោគអ្វីច្រើនជាងគេ។
• បើគោឧសភរាជផឹកទឹកច្រើន ទំនាយទាយថានឹងត្រូវមានទឹកជំនន់ ឬភ្លៀងធ្លាក់ច្រើន
• បើគោឧសភរាជស៊ីគ្រាប់ស្រូវ គ្រាប់សណ្ដែក គ្រាប់ល្ងរ គ្រាប់ពោត ច្រើន ទំនាយទាយថានឹងទទួលបានបានទិន្នន័យខ្ពស់លើដំណាំទាំងនោះ
• បើគោឧសភរាជស៊ីស្មៅច្រើនទំនាយទាយថាសត្វពាហន:នឹងមានជំងឺឧត្បាត
• បើគោឧសភរាជផឹកស្រា ទំនាយទាយថានឹងកើតមានមនុស្សពាលចោរប្លន់ និងមនុស្សប្រមឹកស្រាច្រើននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkwg2XeBQVoybHQRfWdxwCqHDIR2-NtFmCzi7KMGm9MjjAiIoT-LaxUcQJNkcIiHyYgV1yS3fkbIPEugJiK4jxiVIfXKHxd4VOYA0ZmpN9wU_ACc8a6tUje__2g1yDkNK-wmkp3o01bSqc8YPYWoXv7aZSTSFvYpLNPZ5hnBACURLU_mKvZ-2MMjUdkN0/s980/photo_2024-05-10_14-40-56.jpg

ទោះជាយ៉ាងណា ពេលបច្ចុប្បន្ននេះ ជំនឿទាក់ទងនឹងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លហាក់ថមថយ ដោយសារតែបញ្ហាការប្រែប្រួលអាកាសធាតុ និងបច្ចេកវិទ្យាកសិកម្មថ្មីៗ ដូចជាប្រើប្រាស់គោយន្តជាដើម។ ដោយឡែកពីអតីតកាលវិញ ជំនឿនេះគឺមានប្រសិទ្ធភាពណាស់ ដោយសារតែ អំណោយផលល្អទាំងអាកាសធាតុ និងការដាំដុះវិស័យកសិកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihOVIX_8bZX8NMiUILkroLdzJJfCWEtSqfRCucT4rGB-YuE6wwTT1g4sie2vYdMuCb0MDyQXTiz_owoIdVbgZs7TWtHpBKfSH_QmqqXz9Zjj-OeYgFuFXC5X4H3x6NDtXoFmca1uTiHoUcd6EK_3TJ_P8lTGNPZu93nsE-4k6kk3-f-nzuMj6nAWeuXt4/s1280/siv_channa15.jpg

សូមបញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏មានសារៈសំខាន់មួយនៅក្នុងសង្គមខ្មែរតំាងពីអតីតកាលតរៀងមក ដែលព្រះមហាក្សត្រគ្រប់ព្រះអង្គ តែងដឹកនាំប្រារព្ធធ្វើពុំដែលខកខាននោះឡើយ ដោយធ្វើការច្រត់ព្រះនង្គ័លនេះដោយអង្គឯង។ ប៉ុន្តែនាសម័យកាលក្រោយៗមកនេះ ព្រះមហាក្សត្រគ្រាន់តែយាងជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធី ដោយចាត់ព្រះរាជតំណាងយាងច្រត់ព្រះនង្គ័លជំនួសព្រះអង្គវិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBxyW3qAj9adA0nBRPSdUkEFCIO27MKUPGYLfbHNdz_ZO-ysfN1Khc_hFxC59y-fSbQK0kJmlJcl3VXr0w4rv2gcCB4UiFk_oyJQiobvKAQ67bJoLymOoWZkq-WjeRpOVO5LXiNMGz7v2b_6pr_NvLj2cbNAAKgmxnavZRb04OoA9J0qg9PbtXx0v78-o/s855/social_media.jpg