សិល្បៈ៖ កន្លងមកគេធ្លាប់តែឃើញបុរសសង្ហាសាច់ដុំមាំ ខាត់ វៃហាំង តុបតែងខ្លួនជាសុភាពបុរសជាមួយសម្លៀកបំពាក់បែបស្ទីលយុវវ័យស្រស់សង្ហា ស័ក្តិសមជាមួយរូបរាងខ្ពស់ស្រឡះរបស់ខ្លួន ក៏ដូចជាថតឱ្យសំអាងការក្នុងសម្លៀកបំពាក់ប្រពៃណីកូនកំលោះ លើកនេះតារាសម្ដែងខាងលើ បានបង្វែរការចាប់អារម្មណ៍មកលើខ្លួនជាមួយនឹងឈុតសម្លៀកបំពាក់ប្លែក ។

បុរសសង្ហា ខាត់ វៃហាំង បានស្លៀកនូវឈុតនគរបាលមួយឈុត បង្កើតជាការចាប់អារម្មណ៍ពីក្រសែភ្នែកមហាជនរឹតតែខ្លាំង ពិសេសមិត្តៗនារី កាន់តែសម្លឹងតារាសម្ដែងរូបនេះមិនដាក់ភ្នែក ព្រោះតែ វៃហាំង សង្ហាខ្លាំងពេក ជាងពាក់ឈុតស៊ីវិលធម្មតាទៅទៀត ។

យ៉ាងណាមិញ តារាសម្ដែងជួរមុខ ខាត់ វៃហាំង ក៏បានទម្លាយឱ្យដឹងដែរថា លោកស្លៀកសម្លៀកបំពាក់នេះ គ្រាន់តែជាសាច់រឿងក្នុងរឿងថ្មីរបស់ខ្លួនដែលត្រៀមចេញក្នុងពេលឆាប់ៗនេះប៉ុណ្ណោះ មិនមែនលោកចូលខ្លួនមប្រើការជាមន្រ្តីរាជការនោះទេ ៕ Cake KBN