សែលកាតដែលជាក្រុមហ៊ុនទូរស័ព្ទចល័ត ឈ្នះពានរង្វាន់ផ្ទួនៗគ្នាជាច្រើន ផ្នែកអ៊ីនធើណិតល្បឿនលឿន​ជាងគេ​​​ កំពុងតែទាក់ទាញចំណាប់អារម្មណ៍ អ្នកចូលរួមដែលមកពីក្រុមហ៊ុន ទូរគមនាគមន៍ឈានមុខជាច្រើនក្នុងតំបន់អាស៊ី ក្នុងសន្និសីទ​ 5G Asia 2017​ ពីការពង្រីកបញ្តាញសេវារបស់ខ្លួន។
សន្និសីទនេះធ្វើឡើងនៅ ប្រទេសសិង្ហបុរីនៅ ចាប់ពីថ្ងៃ 2 ដល់ 4 តុលា​​​ ​ដែលមានក្រុមហ៊ុនទូរគមនាគមន៍ឈានមុខជាង 500 ក្រុមហ៊ុនចូលរួម ចែករំលែក និងពិភាក្សាអំពីការបង្កើតថ្មីនៃបច្ចេកវិទ្យាចុងក្រោយបំផុត 5G។

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន​ វ៉ាតសុន នឹងធ្វើសុន្ទរកថាអំពី បទពិសោធន៍និងកិច្ចខិតខំប្រឹងប្រែង ក្នុងការកសាងបណ្តាញសេវា 4G នៅកម្ពុជា និងការរៀបចំតំឡើងសេវា 5G​​ របស់ សែលកាត។

លោកបានបន្តទៀតថា នេះជាដំណើរការដ៏លឿនបំផុត ក្នុងការតំឡើង​ 4G​​​ ឲ្យគ្រប់ទីកន្លែងនៅទ្វីបអាស៊ី​។

“ប្រទេសក្នុងតំបន់របស់យើងគឺ ចាប់អារម្មណ៍លើល្បឿន និងគុណភាពបណ្តាញសេវា ដែលយើងធ្វើការ លើការតំឡើង 4G ហើយពួកគេចង់ ស្តាប់ពីបទពិសោធន៍ របស់យើង។​”
“យុទ្ធសាស្រ្តបណ្តាញសេវា របស់សែលកាត គឺការពង្រីកបណ្តាញសេវា ឲ្យកាន់តែគ្រប ដណ្តប់គ្រប់ទីកន្លែង​ ដើម្បីឲ្យប្រជាជនរបស់យើង ទទួលបានបទពិសោធន៏ ផ្នែកឌីជីថល​ ដោយសារបំលាស់ប្តូរទាំងអស់នេះ។​”

“ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំង ​នៅទី្វបអាស៊ីហើយការប្រើប្រាស់ ទន្និន័យអ៊ីនធើណិតតាមទូរស័ព្ទ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជុំរុញកំណើននេះ ហើយអាចធានានូវស្ថេរភាពផងដែរ”

“ លើសពីនេះទៅទៀត ចំនួនប្រជាជនកម្ពុជាជាង 50% គឺស្ថិតក្រោមអាយុ 30 ឆ្នាំ​ហេតុដូចច្នេះហើយ ​ទើបយើងចង់តំឡើង បណ្តាញសេវា 5G ​​ ឲ្យកាន់តែឆាប់តាមតែអាចធ្វើបាន ​ពីព្រោះយុវជនកំពុងតែមាន តំរូវការលើការប្រើប្រាស់ ទិន្នន័យអ៊ីនធើណិតតាមទូរស័ព្ទ។”

យើងមិនចង់ឲ្យប្រជាជនកម្ពុជាយើង ដើរក្រោយប្រទេសជិតខាង របស់យើងនោះទេ ពេលដែលប្រជាជន នៅប្រទេសដទៃ រីករាយជាមួយការប្រើប្រាស់ អ៊ីនធើណិតបានយ៉ាងស្រួល ជាមួយ​ Virtual Reality ការលេងហ្គេមអនឡាញ លក្ខណះ HD​ សេវាកម្ម OTT Autonomous Vehicles Connected Home Robotics និងបច្ចេកវិទ្យាដទៃៗទៀត។​

លោកវ៉ាតសុនបានលើកឡើងថា ​តំរូវការនៃការប្រើប្រាស់ ទន្និន័យអ៊ីនធើណិត តាមទូរស័ព្ទលើបណ្តាញ សេវារបស់យើង​ មានការកើនឡើងរហូត ដល់​ជាង 400% ក្នុង​ 12 ខែចុងក្រោយនេះ។

នេះគ្រាន់តែជាកំណើនមួយ ដែលយើងបានរំពឹងទុក​ ពេលដែលយើង បានពង្រីកបណ្តាញសេវា 4G របស់យើង និងការបង្កើនសេវារហូតដល់ 5G ដើម្បីបន្តផ្តល់ជូនទនិ្នន័យ អ៊ីនធើណិតក្នុងតម្លៃថោកបំផុត នៅក្នុងប្រទេសរបស់យើង​ និងជុំរុញការវិវឌ្ឍន៍ទូរស័ព្ទ​ ធម្មតា​ទៅជាទូរស័ព្ទទំនើប។

ការបង្ហាញនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន សែលកាត បានឈ្នះពានបណ្តាញ សេវាអ៊ីនធើណិត បណ្តាញសេវាជាទីទុកចិត្តបំផុត នៅប្រទេសកម្ពុជា​– IDG ASEAN បណ្តាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅប្រទេសកម្ពុជា- Ookla អ៊ីនធើណិត 4G លឿនជាងគេបំផុត និងបណ្តាញសេវាលឿនជាងគេ- Open Signal សុន្ទរកថានាយកប្រតិបត្តិរបស់យើង នឹងអាចទំនាក់ទំនង បានបន្ទាប់ពីម៉ោង 1PM ថ្ងៃ៣ ខែតុលា ២០១៧ ៕