នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី 26 ខែ កញ្ញា ឆ្នាំ 2017 នេះ នៅការិយាល័យក្រុមហ៊ុន ស៊ូន ស៊ូន បាន​ធ្វើ​ពីធី​ចែក​រង្វាន់ ជូន​ដល់​អតិថិជន ដែល​បាន​ឈ្នះ​រង្វាន់​ធំ ក្នុង​ព្រឹត្តការណ៍​តន្រ្តី Eragold Carnival 2017 ដែល​ទើប​តែ​បាន​បញ្ចប់ ​ជុំ​ដំបូងរបស់​ខ្លួន ដោយ​ជោគ​ជ័យ​ ។

Eragold Carnival 2017 ជាព្រឹត្តការណ៍​តន្រ្តីដ៏ធំ និង​ការ​កំសាន្ត​ផ្សេងៗ​ ដែល​បាន​រៀប​ចំ​ឡើង ក្នុង​ខេត្តតាកែវ ខេត្តកំពង់ធំ រាជធានី​ ភ្នំពេញ និង​ ខេត្ត​ បាត់​ដំបង ហើយ​ក្នុង​ព្រឹត្តការណ៍​នេះ ក៏មាន​ការ​ចាប់​ឆ្នោត ​ផ្តល់​សំណាង ​ដល់​អតិថិជនទូទាំងប្រទេស ដែល​រង្វាន់​ធំ​ សរុប​រួមមាន ម៉ូតូ Honda Dream 2017 ចំនួន 10 គ្រឿង និងទូរទស្សន៍ 32 អ៊ីញ 30 គ្រឿង ។

រាល់​កម្មវិធី​នីមួយៗ មាន​ការ​ប្រគុំ​តន្រ្តី ដែល​ចូល​រួម​ដោយ​ តារា​ចម្រៀង​ល្បីៗ ជួរ​មុខ​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា រួម​ជា​មួយ​ការ​ តាំង​លក់​ជា​ពិសេស របស់​ទឹក​សណ្តែក​ធម្មជាតិ អេរ៉ាហ្គោល ដែល​នាំ​ចូល​ពី​ប្រទេស​សឹង្ហបូរី រួម​ជា​មួយ​ផលិត​ផល​ គុណភាព​ខ្ពស់​ជា​ច្រើន​ទៀត​ របស់​ក្រុមហ៊ុន ស៊ូន ស៊ូន មាន​ដូចជា កាហ្វេ Gold Roast ទឹកដោះគោឆៅ Gold Cupp អាហារបំប៉ន Calsome ភេសជ្ជៈប៉ូវកម្លាំង Zeus ប្រេង​ផ្កាឈូករ័ត្ន OREY ត្រីខកំប៉ុង Singapore Brand និង​ ប៊ីចេង Jin Jing ។

ក្នុងពីធី​ប្រគល់​រង្វាន់នេះ លោក គី សុងថេង អគ្គនាយករង របស់​ក្រុមហ៊ុន ស៊ូន ស៊ូន បាន​ផ្តល់​កិត្តិយស​ ក្នុងការ​ប្រគល់​រង្វាន់​ ដល់​អតិថិជន ពី​បណ្តា​ខេត្ត​ក្រុងនានា នៃ​ព្រះរាជាណាចក្រ និង​បាន​ថ្លែង​អំណរគុណ ​យ៉ាង​ជ្រាល​ជ្រៅ​ ដល់​អតិថិជន​ទាំង​ងអស់​ ដែល​បាន​គាំទ្រដល់ ទឹកសណ្តែក​ធម្មជាតិ Eragold និង​ផលិតផល​ទាំង​អស់​ របស់​ក្រុមហ៊ុន ស៊ូន ស៊ូន ។ អតិថិជន​ទាំង​អស់​ដែល​បាន​មក​ចូល​រួម ​ទទួល​រង្វាន់ នៅ​ថ្ងៃ​នេះ បាន​សម្តែង​នួវ​ភាព​រីករាយ ដែល​បាន​ទទួល​រង្វាន់​ យ៉ាង​ពិត​ប្រាកដ​ពី​ក្រុមហ៊ុន ។

ទឹកសណ្តែកធម្មជាតិ Eragold ជា​ផលិតផល ​គុណភាព​ខ្ពស់ ពី​ប្រទេស​សឹង្ហបូរី ដែល​បាន​ទទួល​ការ​គាំទ្រ​ យ៉ាង​ខ្លាំងពី​អតិថិជន និង​ត្រូវបានទទួល​ស្គាល់ ​ដោយ​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់ ។ Eragold នឹង​បន្ត​ផ្តល់​កម្មវិធី ពិសេសៗ បន្ថែម​ទៀត​សម្រាប់​អតិថិជន ដែល​នឹង​​មាន​ប្រកាស​ជូនតាមទំព័រ​ ហ្វ៊េស​ប៊ុក Eragold Singapore ៕