មានអ្នកនៅក្នុងបណ្ដាញសង្គមហ្វេសជាច្រើននាក់ បានចាបា់អារម្មណ៍ខ្លាំងទៅលើសំណេរ (Status) មួយ ដែលបង្ហោះនៅក្នុងគណនីហ្វេសប៊ុកឈ្មោះ «Sethi Sambo» និយាយពីដំណើរជីវិតតស៊ូ នៃប្ដីរបស់គាត់មុនថ្ងៃរៀបការ ។

នៅក្នុងសំណេរបានបង្កប់នូវ រូបភាពតស៊ូជាច្រើន របស់បុរសដែលមានទំនួលខុសត្រូវលើរឿងជីវិតគ្រួសារ ជាពិសេសមានទំនួលខុសត្រូវទៅលើមនុស្សស្រីដែលគាត់ស្រឡាញ់ និងចង់បានទៅជាគូភរិយាដ៏ប្រពៃម្នាក់ ។ ដូចនេះហើយ ទើបគាត់ហ៊ានតស៊ូគ្រប់បែបយ៉ាង ផ្ដើមចេញពីដៃទទ រហូតគោលដៅរបស់គាត់ទទួលបានជោគជ័យ និងមានឱកាសបានរៀបការជាមួយភរិយា ជាមនុស្សស្រីដែលខ្លួនស្រឡាញ់ពិតប្រាកដ ។

ចង់ដឹងថា តើនៅក្នុងសំណេររបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើ ចាក់ដោតបេះដូងយ៉ាងណា សូមមើលការបង្ហាញជូនខាងក្រោមនេះ ទាំងអស់គ្នា ៖

«អាណិតប្តីអូនណាស់ ពេលរៀនសាកលអត់មានម៉ូតូជិះ រៀនបណ្តើរធ្វើការបណ្តើរដើម្បីយកមកទិញទូរស័ព្ទ ហើយត្រូវសន្សំលុយទៀតដើម្បីទិញម៉ូតូ ។ អស់ពីទិញ
ម៉ូតូ ត្រូវទិញចិញ្ចៀនពាក់ខ្លួនឯងហើយ ចិញ្ចៀនគូទៀត បូករួមទាំងទូរស័ព្ទអូនប្រើរាល់ថ្ងៃ ម៉ាសុីនត្រជាក់ ទិញកាមេរ៉ា ដើម្បីចិញ្ចឹមជីវិត ពេលជិតដល់ថ្ងៃរៀបការ បងខំធ្វើការទាំងឈឺទាំងជា កណ្តាលយប់ជ្រៅ រាល់ថ្ងៃ ហើយបងហ៊ានលះបង់លក់របស់ ២យ៉ាងដែរបងស្រលាញ់ ដើម្បីការ បងក៏ទិញឡានមុនការ ដើម្បីងាយស្រួលយើងទៅហាងរៀបចំកម្មវិធី…» ។

ក្នុងសំណេរបានបន្តថា «បងដឹងទេអូនស្រលាញ់បង ព្រោះបងជាបង អូននៅក្បែរបងរហូត គ្មានថ្ងៃប្រែ…រាល់ថ្ងៃអូនសប្បាយចិត្ត ដែលមានប្តីល្អ មានទំនួលខុសត្រូវ និង គិតគូពីអនាគត និង ផ្តល់សុភមង្គលអោយអូន ។ សង្ឃឹមថាក្តីស្រមៃរបស់ពួកយើង នឹងជោគជ័យ (ផ្ទះ) នៅថ្ងៃណាមួយ ។ វាមិនងាយស្រួលទេ មានលុយទាំងមុឺនៗទៅទិញផ្ទះ ប៉ុន្តែនេះជាក្តីសង្ឃឹម។ Sambo Cooler» ៕
សហការី KBN
ប្រភព៖ Facebook (Sethi Sambo)