ភ្នំពេញ ៖ បុរស ៣នាក់ចេញមកពីផឹកស៊ី​ត្រូវចោរផ្ជង់ប្លន់យកម៉ូតូបាត់ បន្ទាប់ពីបុរសជាម្ចាស់ម៉ូតូស្រវឹងជោក បានឱ្យមិត្តភក្តិម្នាក់ជានាក់ឌុប លុះមកដល់ឃ្លាំង អត់មានសោ​ចូលក្នុងឃ្លាំងបានឱ្យម្នាក់ជាអ្នកឌុបនោះ ឡើងលើរបងយកសោរ ប៉ុន្តែបន្តិចក្រោយមក ត្រូវបានក្រុមចោរប្រដាប់អាវុធប្លន់យកម៉ូតូបានដោយសុវត្ថិភាព បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០១៧ នៅមុខឃ្លាំងស្តុបសម្ភារៈចុងភ្លៅការ ក្នុងភូមិគោគចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ លាង ស៊ីថាន់ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅក្នុងឃ្លាំង ដាក់ចានឆ្នាំងនិងសំភារៈ ស្ថិតក្នុងភូមិគោគចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅស្រុកគៀនស្វាយ ខេត្តកណ្តាល ។ ម៉ូតូដែលជនសង្ស័យប្លន់ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CQ-9762។

តាមប្រភពព័ត៌មាន ពីជនរងគ្រោះជាម្ចាស់ម៉ូតូ បាននិយាយថា មុនពេលកើតហេតុ ជនរងគ្រោះជាម្ចាស់ម៉ូតូ បាន​ផឹកស៊ីស្រវឹង​ ហើយបានឱ្យមិត្តភក្តិម្នាក់ឈ្មោះ តឿ សារ័ត្ន ហៅទួន ភេទប្រុស អាយុ ៣០ឆ្នាំ ជានាក់ឌុប លុះមកដល់មុខឃ្លាំង ដោយមិនមានសោចូលក្នុងឃ្លាំង បន្ទាប់មកឈ្មោះ តឿ សារ័ត្ន ហៅទួន បានឡើងលើរបងដើម្បីទៅយកសោ ស្រាប់តែជនរងគ្រោះជាម្ចាស់ម៉ូតូបានទៅនោម ហើយឱ្យឈ្មោះ មាន់ សុខហាក់ នៅចាំម៉ូតូ ។

បន្ទាប់មក ស្រាប់តែមានជនសង្ស័យមានគ្នា ៨នាក់ម៉ូតូ ៤គ្រឿង ប្រដាប់ដោយអាវុធខ្លី២ដើម មិនស្គាល់ម៉ាក​ បានភ្ជង់និងវាយទៅលើឈ្មោះ មាន់ សុខហាក់ ចំនួន២ស្នាប់កាំភ្លើងបណ្តាលអោយពកក្បាល ហើយជិះម៉ូតូចេញទៅ ។

ប្រភពពីជនរងគ្រោះបានបន្តទៀតថា ខណៈពេលនោះ ជនសង្ស័យជិះម៉ូតូចេញទៅហើយរូបគាត់ជាម្ចាស់ម៉ូតូ រត់ទៅទាញម៉ូតូ និងស្រែកថាចោរៗ ហើយជនសង្ស័យជិះម៉ូតូចេញទៅ
បាត់។ ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង ៣នាក់នោះ បានទៅដាក់ពាក្យបណ្តឹនៅប៉ុសិ៍្តនគរបាលរដ្ឋបាលចោមចៅដើម្បីស៊ើបសង្កេតរកមុខសញ្ញាខាងលើ មកផ្តន្ទាទោសតាមច្បាប់ ៕
សហការី KBN