ជារឿងសប្បាយចិត្តមួយ សម្រាប់ក្រុមគ្រួសាររបស់តារាស្រីល្បីល្បាញ នាង Chompoo Araya ​ដែលសម្រាលបាន​កូនប្រុស​ភ្លោះ​ ប្រកបដោយ​សុវត្ថិភាព​ទាំង​ម្តាយ​ទាំង​កូន កាលពីថ្ងៃទី ០៦ ខែកញ្ញា ម្សិលមិញនេះ នៅឯមន្ទីរពេទ្យ Bumrungrad ប្រទេសថៃ ដោយវិធីវះកាត់ ហើយទារកទាំង ២នាក់កើតមុនក្រោយគ្នាប្រមាណតែ ១នាទីប៉ុណ្ណោះ ។

យោងតាមប្រភពព័ត៌មានដែលទទួលបាន បានឱ្យដឹងថា កូនភ្លោះរបស់ Chompoo Araya ទើបតែសម្រាលសោះ តែមានកាយសម្បទារឹងមាំ ដោយម្នាក់មានទម្ងន់ ២.៦៦គីឡូក្រាម ចំណែកម្នាក់ទៀតមានទម្ងន់ ២.៥៦គីឡូក្រាម ហើយកម្ពស់ប្រហែល ៤៧.៥សង់ទីម៉ែត្រ ។

ប្រភពបានឱ្យដឹងទៀតថា ក្រោយពីសម្រាលបានកូនភ្លោះ Chompoo Araya បានដាក់ឈ្មោះឱ្យកូនបងថា SayFah និងឈ្មោះហៅក្រៅ Thunder ចំណែកកូនប្អូនគឺ Phayuk និងឈ្មោះហៅក្រៅគឺ Storm ។

ទោះជាយ៉ាងណាក្ដីមកទល់ពេលនេះ នៅមនទាន់បានបង្ហាញនូវរូរាងកូនភ្លោះទាំង២ របស់ Chompoo Araya នៅឡើយទេ គឺមិនមែនដោយសារចង់លាក់បាំង ឬមិនពេញចិត្តបង្ហោះនោះទេ ដោយសារតែពេលនេះ ពួកគេ កំពុងនៅក្នុងកែវ ក្រុងទារកសិន ៕ សហការី KBN