ប្រទេសចិន៖ កាសែត Shanghaiiest របស់ចិនបានចុះផ្សាយ វីដេអូឃ្លីបមួយ ពីហេតុការណ៍ស្ត្រីម្នាក់ មានផ្ទៃពោះ បានដើរទៅទិញឥវ៉ាន់ តែនៅសុខៗ ស្រាប់តែបែកទឹកភ្លោះ កើតកូននៅកណ្តាលផ្លូវ ។

ហេតុការណ៍នេះ កើតឡើងនៅក្នុងទីក្រុងយុងហ្វូ មុនធន់ក្វាងតុង ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃសៅរ៍ កន្លងមកនេះ ហើយវីដេអូនេះ ត្រូវបានគេបង្ហោះ និងស៊ែរ រហូតធ្វើឲ្យមនុស្សជាច្រើន ចូលទស្សនាទាំងរន្ធត់ក្នុងចិត្ត ។

ក្រោយពីហេតុការណ៍កើតឡើង មានប្រជាពលរដ្ឋល្អ បានចូលទៅជួយសម្រាលកូន ដោយបានយកកៅអី និងក្រដាស់មកជូតសម្អាត ព្រមទាំងប្រញាប់ចូលទៅមើលទារក ដែលទើបនិងកើតនោះ ខណៈដែលម្តាយរបស់ទារកនោះ កំពុងតែយួរថង់ខ្មៅ សម្រាប់ទៅផ្សារទិញម្ហូបទៀតផង ៕