ប្រទេសថៃ៖ កាលពីថ្ងៃទី៣ ខែកញ្ញា ២០១៧នេះ អតីតបុរសពោះម៉ាយកូនមួយ ជនជាតិថៃម្នាក់ បានចូលរោងការជាមួយដៃគូរ របស់គាត់ដែលជាបុរសរូបសង្ហា ហើយកំពុងតែរៀនឆ្នាំទី៤ នៅសកលវិទ្យាល័យមួយ ក្នុងខេត្តសមុទ្រប្រាកាន។

ពិធីមង្គលការនេះ បានប្រារព្វធ្វើឡើងនៅផ្ទះលេខ១១៤ ក្រុម៣ ឃុំលែមហ្វាផា ស្រុកសមុទ្រចេតី ខេត្តសមុទ្រប្រាកាន ដោយកូនកំលោះ បានជូនបណ្តាការជាទឹកប្រាក់ ចំនួន៣០ម៉ឺនបាត មាសចំនួន២តម្លឹង រថយន្តថ្មី១គ្រឿង តំលៃ១លានបាត ហើយមានការអញ្ជើញភ្ញៀវមកចូលរួម ចំនួន៣០តុទៀតផង ។

សម្រាប់កូនកំលោះរូបនោះ ឈ្មោះ ផាករ ជែមមឿង ឈ្មោះហៅក្រៅ “Boy” គឺជាថៅកែហាងលក់ផ្កា ឈ្មោះ B&N Flower ចំនួនកូនក្រមុំ គឺឈ្មោះ ចាក់ទុកផុង ឈ្មោះហៅក្រៅ “Nut” អាយុ២១ឆ្នាំ កំពុងសិក្សាឆ្នាំទី៤ នៅសាកលវិទ្យាល័យមួយ ក្នុងខេត្តខាងលើ ។

ពិធីមង្គលការនេះ បានធ្វើឡើងទៅតាមប្រពៃណីថៃ ដូចពិធីមង្គលការទូទៅដែរ ដោយមានការសំពះផ្ទឹម មានចាស់ទុំចូលរួមដឹងឮ និងការចងដៃកូនកំលោះកូនក្រមុំ ដូចធម្មតាផងដែរ ។

ខាងកូនកំលោះបានរៀបរាប់ ប្រាប់ឲ្យដឹងថា ខ្លួននិងសង្សារគាត់ បានស្រលាញ់គ្នាអស់រយៈពេល ជាង១ឆ្នាំកន្លងមកហើយ ដោយរូបគាត់ធ្លាប់ រៀបការម្តងរួចមកហើយ ហើយពេលនោះ មានកូនស្រីម្នាក់ អាយុ៦ឆ្នាំ ហើយត្រូវបានបែកបាក់គ្នា ជាមួយប្រពន្ធ ។

គាត់បានប្រាប់បន្តថា ពួកគាត់ទាំង២នាក់ បានស្រលាញ់គ្នាដោយស្មោះ ណាមួយក្រុមគ្រួសារទាំងសងខាង ពួកគាត់ក៏បានបើកផ្លូវឲ្យពួកយើង ស្រលាញ់គ្នាជាធម្មតាផងដែរ ។ តាមគំរោងរបស់ពួកយើង ថានឹងរៀបចំពិធីមង្គលការនេះ នៅឆ្នាំក្រោយទេ តែខាងកូនស្រី (បុរសសង្ហារ) គាត់មិនព្រម ទើបសម្រេចរៀបចំពិធីនេះ ក្នុងឆ្នាំនេះតែម្តងទៅ ៕