កាលពីពេលថ្មីៗនេះ ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Carlos Escobedo បានបង្ហោះវីដេអូឃ្លីបដ៏រន្ធត់ដែលបង្ហាញពីទិដ្ឋាភាពរថយន្ត ធន់ធំមួយគ្រឿងធ្វេសប្រហែសមិនបានទម្លាក់បែន ហើយបណ្ដាល់ឱ្យខូខខាតផ្លាកបង្ហាញផ្លូវ ដែលហេតុការនេះបានកើតឡើង នៅក្រុងអង់ស្តិន ភាគខាងត្បូងសហរដ្ឋអាេមរិក ។

យោងតាមវីដេអូឃ្លីប បានឱ្យឃើញថា រថយន្តធន់ធំមួយគ្រឿង បានបើកលើដងផ្លូវ ទាំងដែលមិនបានទម្លាក់បែនចុះ ហើយជាលទ្ធផល បែនរបស់រថយន្តនោះ បានបុកជាមួយផ្លាកសញ្ញាបង្ហាញផ្លូវ បណ្ដាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែករថយន្តបានក្រឡាប់ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ មានអ្នកក្នុងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ចាប់អារម្មណ៍ឃើញថា មុនកើតហេតុ បុរសដែលជាម្ចាស់វីដេអូឃ្លីប បានព្យាយាមប្រាប់អ្នកបើករថយន្តបង្ក ឱ្យទម្លាក់បែនចុះ ប៉ុន្តែអ្នកបើករថយន្តនោះ មិនបានទម្លាក់ទេ ទើបបង្កគ្រោះអាក្រក់ដូចនេះ ។ គួរបញ្ជាក់ដែរថា សម្រាប់វីដេអូឃ្លីបមួយនេះ មានអ្នកចុចទស្សនារហូតដល់ ១៦លានដងឯណោះ ៕
សហការី KBN
ប្រភព៖ kapook