ថៃ៖ មានករណីដ៏រន្ធត់មួយ បានកើតឡើងកាលពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៧ ស្ថិតនៅចំនុច ចំណតរថន្តមួយកន្លែង ក្នុងមជ្ឈមណ្ឌលកម្សាន្ត ក្នុងខេត្តឆៃយ៉ាភូមិ ប្រទេសថៃ ដោយនិស្សិតស្រីវ័យក្មេងម្នាក់ ត្រូវបានស្លាប់ដោយសារក្រុមជនដៃដល់សម្លាប់ ។ ស្ថិតនៅក្នុងកាលៈទសៈនេះ សមត្ថកិច្ចកំពុងដាក់ការសង្ស័យ ទៅលើសិស្សច្បងរួមសាកលវិទ្យាល័យ របស់នារីរងគ្រោះ នេះបើយោងតាមការលើកឡើងរបស់សាក្សីនៅក្នុងសាកលវិទ្យាល័យ ដែលបាននិយាយថា នារីរងគ្រោះកំពុងទទួលបានប្រជាប្រិយភាពខ្លាំង នៅក្នុងសាកលវិទ្យាល័យ ដូចនេះហើយមានសិស្សច្បងមួយចំនួន ក៏កំពុងតែច្រណែនជាមួយនាងដែរ ។

យោងតាមព័ត៌មាន ដែលទទួលបានពី Sinchew និង World Of Buzz បានឱ្យដឹងថា នារីរងគ្រោះមានអាយុ ២១ឆ្នាំ រស់នៅខេត្តឆៃយ៉ាភូមិ ប្រទេសថៃ ។ មុនពេលកើតហេតុគេដឹងថា នារីរងគ្រោះ រួមជាមួយបក្ខពួកសង្ស័យ ៧នាក់ បាននាំគ្នាទៅដើលេងនៅជាយក្រុង ដោយបានហូបអាហារពេលល្ងាច និងលេងល្បែងកម្សាន្តជាមួយគ្នា នៅក្នុងមជ្ឈមណ្ឌលកម្សាន្តមួយកន្លែងក្នុងខេត្ត រហូតដល់ម៉ោងគេជិតបិទ ។ បន្ទាប់ពីចេញពីលេងកម្សាន្តនៅក្នុងមជ្ឈមណ្ឌល់ខាងលើ នាងរីរងគ្រោះ រួមទាំងក្រុមសិស្សច្បងរបស់នាង ដែលជាបក្ខពួកសង្ស័យ បានដើរទៅយកម៉ូតូរៀងៗខ្លួន នៅក្នុងចំណតរថយន្ត ហើយឆ្លៀតក្នុងឱកាសនោះ បក្ខពួកជនដៃដល់ បានសម្លាប់នារីរងគ្រោះ ស្លាប់ក្នុងថ្លុកឈាមតែម្ដង រួចហើយពួកគេបានជិះម៉ូតូគេចខ្លួនបាត់អស់ ។
រហូតដល់វេលាម៉ោង ៣ និង៣០នាទី ទាបភ្លឺ សមត្ថកិច្ចបានរកឃើញសាកសពនិស្សិតស្រីរងគ្រោះដេកស្លាប់ ក្នុងថ្លុកឈាមយ៉ាអាណោចអាធ័ម នៅមុខហាងមួយកន្លែង ដោយសភាពសាកសពមានស្នាមបែកក្បាល ។

ក្រោយពិនិត្យសាកសពស មត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោសាយបក្ខពួកជនដៃដល់ប្រើដុំឥដ្ឋ និងដុំឈើ មកវាយក្បាលដើម្បសម្លាប់ ។ មកទល់ពេលនេះ សមត្ថកិច្ចខេត្ត កំពុងសហការគ្នា ដើម្បីតាមចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ ៕
សហការី KBN
ប្រភព៖ Stomp