រឿងហេតុកំសត់មួយ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបុរសម្នាក់ បានរៀបចំពិធីមង្គលការ ជាមួយមិត្តស្រី ដែលមានធ្លាក់ខ្លួនឈឺធ្ងន់ ដើម្បីឲ្យនាងសប្បាយចិត្ត និងឆាប់ជាសះស្បើយពីជំងឺ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃ២៦ សីហា ២០១៧ ដោយម្ចាស់ហ្វេសប៊ូកម្នាក់ ឈ្មោះ Tunyanun Sittitum បានបង្ហោះរូបភាព ពិធីមង្គលការ របស់គូរស្នេហ៍មួយគូរ នៅក្នុងមន្ទីរពេទ្យ ដោយខាងស្រីកំពុងសម្រាកព្យាបាលជំងឺ ហើយខាងប្រុស បានរៀបចំពិធីនេះឡើង ដើម្បីសម្រេចសេចក្តីប្រាថ្នា របស់មិត្តស្រីខ្លួន ឲ្យក្លាយជាការពិត ទោះបីជាពួកគេ រងចាំឲ្យនាងជះសះស្បើយ ពីជំងឺក៏ដោយ ។

ខណៈពេលរូបភាពទាំងនោះ ត្រូវបានបង្ហោះក្នុងបណ្តាញសង្គម ហ្វេសប៊ូក ត្រូវបានអ្នកលេងហ្វេសប៊ូកជាច្រើន នាំគ្នា Comment និងមានការរន្ធត់ចិត្តយ៉ាងខ្លាំង ព្រមទាំងជួយផ្តល់កំលាំងចិត្ត ដល់ពួកគេទាំង២នាក់ ជាពិសេសកូនក្រមុំ ឲ្យឆាប់ជាពីជំងឺ៕