កោះទន្សាយដែលមានទីតាំង ប្រហែលជា ៤គីឡូម៉ែត្រពីខេត្តកែប ជាកោះដែលមានទីតាំងជិតគេបំផុតមួយ សម្រាប់បងប្អូនភ្ញៀវទេសចរ ដែលមានបំណង់ចង់ទៅលេងកោះ ក៏ប៉ុន្តែមិនចង់ធ្វើដំណើរឆ្ងាយដល់ខេត្តព្រះសីហនុ ឬខេត្តកោះកុងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN9E8DPibN02OTWhh6WVJuwQiY9PeU7eXm3DIHtd4v3wBr1AFo4hIvCnzTTOYT0Fim1bvqaue-I_RUmrQ6AnodpDb90iSQuENdL2ewS3NChg98OhR6LXW6hCUlSHmnqRZ8LQipa3_j9ISRRldYLInwcG7d-gkHOmyNCdtZBilUyGTp7VffbRRZQrIlOVs/s1024/250418tra1a.jpg

កោះទន្សាយនេះ មានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ជាមួយនិងទឹកសមុទ្រដ៏ថ្លា ដែលអាចមើលឃើញនូវ ផ្កាថ្ម ជាមួយនិងជីវចម្រុះ ជាច្រើនដែលរស់នៅក្នុងផ្កាថ្មទាំងនោះ។https://scontent.fpnh1-1.fna.fbcdn.net/v/t1.6435-9/92093072_1136148736726589_3275880773382569984_n.jpg?_nc_cat=104&ccb=1-7&_nc_sid=5f2048&_nc_ohc=rFj0tYnUU08Q7kNvgHntzJd&_nc_ht=scontent.fpnh1-1.fna&oh=00_AYBsmOudVU173Mw6ZgqdU6E7tUWPU4jLHh-sivcCBCBt2g&oe=66650903

ដើម្បីធ្វើដំណើរទៅកាន់កោះនេះ ភ្ញៀវទេសចរ ត្រូវទិញសំបុត្រទូពីសហគមន៍ដោយក្នុងតម្លៃមួយទូក១០មុឺនរៀល ដែលអាចជិះបាន៨-១០នាក់ ដោយធ្វើដំណើរប្រមាណ១០-១៥ពីផែ ទើបទៅដល់កោះនោះ។

នៅលើកោះនោះមានផ្ទះសំណាក់ប្រហែល ៨ទៅ៩កន្លែង និងមានផ្ទះអ្នកភូមិលក់ម្ហូប ឬគ្រឿងទេសផ្សេងៗដែលផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoWHtzsDn3e6zdB69T2R1H6dwgK5D3RydL4xd48KfWmzhI_MxsUALY5FHu7jxeYjhxhy1Gz64aj-EQ9fT30ryg6xXsyoZ71aPJG0yUck_gM3y8QwQcTvtF1ibF7ed0Tw4UzTGOa9ddVYiZniyuHsesT0gpNOOGt6eVDGpYxzKqNl_4XQhjmEKAWTXpy64/s750/Lead-7.jpg

សម្រាប់ភ្ញៀវទេសចរ ដែលមិនចង់គេងផ្ទះសំណាក់ ក៏អាចសម្រាកបោះតង់បានផងដែរ ដោយអាចយកតង់ទៅដោយខ្លួនឯង ឬក៏ជួលបាននៅក្នុងតម្លៃសមរម្យតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg903T1zMRa5v_ecERNrbj14t3GjtjHl6YdtoJhJNRTMJY4xnR5Mwt0EznaRSP0hrlZrwGyCMjntRbVTzowg2fka-frZVpx2Sq-H47VcHIecRepKHZkxqwBLUmYqS9r4XvOcDTLIhdyzYyapziQampSFsuPS86kQvfuljB6bGgCwLqCuMNc8dKODin9l9Q/s600/rabbit_island_holiday_cambodia-600x340.jpg

ដោយឡែកចំពោះទឹក និងអគ្គិសនីប្រើប្រាស់វិញ ហាក់មានការលំបាកបន្តិច ដោយទឹកមានការឧស្សាហ៍ផ្តាច់ រីឯអគ្គិសនី បើកឱ្យដំណើរចាប់ពេលល្ងាច ទល់ព្រឹក និងបិទវិញនៅពេលថ្ងៃចន្លោះពីម៉ោង១០ដល់៥ល្ងាច៕