យោងតាម Chart Masters ដែលជាគេហទំព័រវិភាគតារាង Spotify បានឱ្យដឹងថាក្រុមចម្រៀងនារីថ្មី ILLIT ដែលផលិតដោយ HYBE ទទួលបានចំនួនអ្នកស្តាប់ប្រចាំខែខ្ពស់បំផុតក្នុងចំណោមក្រុមចម្រៀងនារី K-pop ដែលមានអ្នកស្តាប់ប្រចាំខែលើតារាតន្រ្តី Spotify ចំនួនជាង១៧លាន ៧១ម៉ឺនដង (១៧,៧១៩,៧៧៩) ខណៈក្រុមចម្រៀង BLACKPINK ស្ថិតនៅចំណាត់ថ្នាក់លេខ២ ហើយ NewJeans ស្ថិតនៅចំណាត់ថ្នាក់លេខ៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYgxZ07aZ9P6N6cffZ4m4QWEqevIa132qhy5HO7GWvKDcDTlRJ_-Pr9y33o8_z0EmfdAqIkuScVbaTevNIQPbrfH0e-tthwTs1royr65EBNaCJRO2oRAeVAnxTqDmQRqUxRXPgqVIJ-uW7iPslcFvuj78kQhN5YyAiNtZJr77sH9nY02lsD1X4gliRGKg/s2048/image_2024-05-09_10-57-57%20(3).png

ក្រុមចម្រៀង BLACKPINK បានជាប់ចំណាត់ថ្នាក់លេខ ២ នៅលើតារាងនេះដោយមានអ្នកស្តាប់ជាង១៧លាន៦៥ម៉ឺនដង (១៧,៦៥៧,៦០១) ខណៈ NewJeans និង LE SSERAFIM ជាប់ចំណាត់ថ្នាក់ទី ៣ និងទី ៤ ដែលមានអ្នកស្តាប់ជាង១៦លានដង(១៦,៥៦៤,៨៣៨) និង ជាង១៥លានដង (១៥,៦៩៤,១៩១ រៀងគ្នា។ ចំណែកឯក្រុមចម្រៀង (G)I-DLE ជាប់ចំណាត់ថ្នាក់ទី ៥ ដែលមានអ្នកស្តាប់ជាង១១លានដង (១១,៨៥៤,០៥៨) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAfP0Qo4VOPTjyKeZDuaWP3rGU-9TyINF1zNY5UeTmTCb_WHVr4n8Y0xOywiqDhMwwrky0wnFT5JlmDnfOoX8ji5fZO-yfmg1iZAV7_3_eYGEvs1vByBxiUY2Y3Qs3Q6BiNT0OfqNPkI4KY015AUm1Yc97OvPCAZMSWRtKeVTMcja_Yotr23g6F-z6W00/s2048/image_2024-05-09_10-58-02.png

នៅក្នុងប្រភេទ K-pop ទាំងមូល Jennie សមាជិកក្រុម BLACKPINK បានជាប់ចំណាត់ថ្នាក់កំពូលដោយមានអ្នកស្តាប់ជាង៣៤លានដង(៣៤,៨២៣,០៨៧) ខណៈដែល BTS និង Jungkook ជាប់ចំណាត់ថ្នាក់ទី ២ និងទី ៣ ដែលមានអ្នកស្តាប់ជាង២៧លានដងនិង២៥លានដង រៀងគ្នា។ រីឯ ILLIT ទទួលបានចំណាត់ថ្នាក់លេខ ៤ ក្នុងប្រភេទរួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwL4he4SCtj_3YSHQUOFI79v8pfeCvLW0bsZPuiy2RmboTLyj_RrSBepwP22yF0vzB6NX86OH-ZYPY-vkNxiHqwmYgorry0u6GrHvbvjip_jJzSWgOBHTxbSPie5IBwjQBV6hExxwkmhpn7bUaYtGd0QRpkICsdE5YB12jA4W72h9DC-GPU86oUvsqAFM/s971/NewJeans_X_OLENS_1_(cropped).jpg

ទន្ទឹមនឹងនេះដែរ ILLIT បានទាក់ទាញការចាប់អារម្មណ៍ដោយក្លាយជាក្រុមចម្រៀងនារី K-pop ដំបូងគេដែលចូលក្នុងតារាង Billboard Main Chart ជាមួយនឹងបទដំបូងរបស់ពួកគេមានចំណងជើងថា Magnetic និងតារាងតន្ត្រីសំខាន់ៗក្នុងស្រុក។ ក្រុមចម្រៀងនារីថ្មីនេះមានសមាជិកចំនួន៥នាក់ដែលផលិតដោយផលិតកម្មធំ HYBE ខណៈក្រុមនេះក៏រងនូវភាពចម្រូងចម្រាសថាដូចទៅនឹងក្រុម NewJeans ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrnN2JEeLfcDXK61CxbPtEuQfQfunsDCbn7xtxILj9_5YHxjweUdUTTboCZb9TZD3xpquhE84tT0JMRoIrgQLmQT15YL97hH847bRODdBTN_zEypNxFa_BBNnporo-wagUV-mVGE0Fi1Oe1PHHKne-fBLISggpqXyK5c3zq1EkvUyhdfk1Mbe0i-_rVN4/s743/image_2024-05-09_10-57-57.png