តារាចម្រៀង ពេជ្រ សោភា បាននិយាយលើកទឹកចិត្តបេក្ខជន ប៉ៃ ដាវីឌ ស្របពេលដែលបេក្ខភាពរូបនេះមានអ្នកមកជួយគាំទ្រផ្ទាល់មិនដល់៥នាក់ដោយបានលើកឡើងថាសំឡេងហ៊ោមិនអាចយកឈ្នះសំឡេងខ្លួនឯងបាននោះទេកុំគិតថាអ្នកផ្សេងគេច្រៀងមានសំឡេងហ៊ោច្រើនអ្វីដែលសំខាន់ត្រូវធ្វើយ៉ាងណាឱ្យបានល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqFzmKQrXz0sz70SRGnfuT4YLa-oO-Tb1lNszpBxoUvGbDImNKKIVaX-38LRwUQjhXFruNEyuZBTyonzy231MQHzKTm5H2JflaeJRzQ_cXTCTapj9H3PrjwSunVGIBS8YUDfsqWijMimbgK3my7gaxLAkwVs9-GyBimYMZz9up-ZkhfYlHWJxTJ2NfHXk/s1440/image_2024-05-09_15-41-17.png

កម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក Beat The Best រដូវកាលទី២ បានចូលដល់វគ្គ Live Show សប្តាហ៍ទី២ហើយកាលពីថ្ងៃទី៤ ឧសភា ដោយមានបេក្ខភាពនៅសល់១០នាក់ដើម្បីបន្តទៅវគ្គក្រោយ។ ជាមួយគ្នានេះ ទស្សនិកជនបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសម្តីរបស់តារាចម្រៀង ពេជ្រ សោភា ដែល ជាគណៈកម្មការមួយរូបនៅក្នុងកម្មវិធីនេះដែលបាននិយាយលើកទឹកចិត្តបេក្ខជនម្នាក់ដែលមិនមានហ្វេនច្រើនដូចអ្នកដទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj19XV-hOk_3BJp7k_zGkaHDF7P9astObV1UDQcisDISYoZE0E2hmQREF1FDTExrIz4Oj8k70SwuiPKpL9BvT_TVXCJjRZf1Yu1CNDApfcruwbHyI67khk6LpZ61JQyZAZyo2JWwUkk_Zf-02fxSUvX6allhLbfXRYetD9dIIarXbZJrq2oKaNctuzV5cE/s2048/image_2024-05-09_15-41-18.png

បន្ទាប់ពី ប៉ៃ ដាវីដ បង្ហាញសមត្ថភាពទៅលើបទចម្រៀង «ព្រម» រួច ពេជ្រ សោភា បាននិយាយថាប្រសិនបើយើងជាបេក្ខភាពរូបណាក៏ដោយ ប្រសិនបើយើងឃើញមានហ្វេន ជាទូទៅគាត់ តែងតែមានហ្វេនរបស់ខ្លួននីមួយៗ ប៉ុន្តែនាងសម្លឹងមើលទៅ ដាវីឌ ឃើញមានមានហ្វេនដូចជា៣,៤ ,៥នាក់ ជាក់ស្តែងអ្នកកាន់រូបថតឱ្យមានតែ២នាក់គត់។ ទោះយ៉ាងណា ពេជ្រ សោភាភា ថានាងស្រលាញ់អ្វីដែលដាវីឌ ដូចជាមានកម្លាំងចិត្តមកពីខ្លួនឯងមួយ និងកម្លាំងចិត្តមកពីបងប្អូនពីគេហដ្ឋានដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq5UzUulQKIFOo2NdeCt9ersh6ACfD-12wEh750lmyl_FjckPXzSy1S8EihyYYcuBi_GfERCvU9SMgxDbTlR-CUpcX8hy7y74ghuqONv_MxRMvdEpU_orJ1MKM_3wGhOLn5HvQ0FHMI-7yJJBA1tKphTzM6RFZPISULBJiUQkaon_qqD-60NJpqA3hod4/s1424/image_2024-05-09_15-41-19.png

គណៈកម្មការរូបនេះនិយាយទៅកាន់ ដាវីឌ ថា ត្រូវចងចាំថាសំឡេងហ៊ោមិនប្រាកដថាឈ្នះជាមួយនឹងសំឡេងរបស់ខ្លួនឯងបាននោះទេ កាលណាយើងចេះគ្រប់គ្រងអារម្មណ៍ដោយគ្មានគិតថា គេច្រៀងបានហ៊ោច្រើនកុំខ្វល់ពីបញ្ហាហ្នឹង បញ្ហាសំខាន់នៅខាងមុខថាត្រូវធ្វើបែបណាឱ្យបានល្អ ។ ពេជ្រ សោភា បានសរសើរថា បេក្ខជនរូបនេះមានសំឡេងល្អ ថ្លា ច្បាស់ពីមួយម៉ាត់ទៅមួយម៉ាត់ ពីមួយពាក្យទៅមួយពាក្យពោរពេញដោយមនោសញ្ចេតនា ដោយស្នើឱ្យទស្សនិកជនអាកាត់ដោយការទទួលខុសត្រូវនិងជឿជាក់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjRQvstOikR6IdxNHYEin31JPhynuAxvOCykIKWV8litntPsHK7tSTFqT2xnocdJ9qvJcrRWhiNoB4p5JjgHFj27emNJsZ2xa_k8gVLqHih76vuf43Sh5IBK783bRYrp5tnCo889wzDYnJW56cYZKbfjMsLCgG3k75k4Lf6DEDDaCoEfGAKUvOZXGbm8c/s1433/image_2024-05-09_15-41-20.png

ពាក្យសម្តីលើកទឹកចិត្តរបស់ ពេជ្រ សោភា ធ្វើឱ្យក្រុមគ្រួសាររបស់ ដាវីដ ក្តុកក្តួលយ៉ាងខ្លាំង ខណៈរូបគេផ្ទាល់សឹងតែស្រក់ទឹកភ្នែកដូចគ្នា ខណៈអ្នកលេងបណ្តាញសង្គមផ្សេងទៀតបានចូលទៅខម្មិនលើកទឹកចិត្ត ដាវីដ ផងដែរ។

គួរបញ្ជាក់ផងដែរថា បេក្ខជន ប៉ៃ ដាវីឌ មានអាយុ២២ឆ្នាំជានិស្សិត និងជាអ្នកចម្រៀងនៅតាមPub ហើយរូបគេជាអ្នករស់នៅរាជធានីភ្នំពេញ៕