ប្រទេសថៃ៖ មានហេតុការណ៍មួយ ដ៏គួរឲ្យព្រឺក្បាល និងខ្លោចផ្សារក្នុងចិត្ត ដោយកើតឡើងលើនារីស្រស់ស្អាតម្នាក់ បានចង.កសម្លាប់ខ្លួន ទាំងមានកូននៅក្នុងផ្ទៃ៤ខែ ។ ហេតុការណ៍នេះ បានកើតឡើងនៅខេត្ត នគរស៊ីធម្មរាជ ប្រទេសថៃ ។

បើតាមប៉ូលិស ខេត្តនគរស៊ីធម្មរាជ បានរាយការណ៍មកថា មានអំពើអត្តឃាតមួយ បានកើតឡើងនៅក្នុងផ្ទះមួយ ស្ថិតនៅក្នុងភូមិសះភានយាវ ឃុំភូសៈដេត ទីរួមខេត្តនគរស៊ីធម្មរាជ។ ពេលដែលប៉ូលិសទៅដល់ កន្លែងកើតហេតុបានប្រទះឃើញ នារីម្នាក់បានចង.កសម្លាប់ខ្លួន ដោយប្រើក្រម៉ាពោះគោតូច ចងភ្ជាប់និងបង្អួចផ្ទះ។

នារីរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះ កញ្ញា ហ្វុន (Fon) ឈ្មោះពិត យុកផាផន អាយុ២៦ឆ្នាំ ហើយនាងមានមុខមាត់ស្អាត មិនចាញ់តារាភាពយន្តផងដែរ ។

ប៉ូលិសបានរៀបរាប់ថា សភាពសពនារីរងគ្រោះ បានស្លៀកពាក់អាវដៃវែង ខោជើងវែង ពណ៌ខ្មៅ ហើយបើតាមការពិនិត្យ បានឃើញថា នៅលើកដៃរបស់នាង មានស្លាកស្នាមរបួស ដោយមានឈាមហូរយ៉ាងច្រើន ដោយសារតែសព បានយកកាំបិតតូច មកអារ.កដៃរបស់ខ្លួន មុនពេលចង.ក ហើយបើតាមការសន្និដ្ឋាន សាកសពរបស់នាងបានស្លាប់ ប្រហែលរយៈពេល៦ទៅ៨ម៉ោង មុនពេលមានអ្នកដឹង។

នៅក្បែរសាកសពប៉ូលិស បានរកឃើញសំបុត្រមួយច្បាប់ ដោយបានសរសេរទុកឲ្យសង្សាររបស់នាង សម្រាប់អានជាពេលចុងក្រោយ ដោយក្នុងសំបុត្រនោះបានសរសេរថា “PM…ម្នាក់ជាដួងវិញ្ញាណរបស់ហ្វុន (Fon) និងម្នាក់ទៀតជាដួងវិញ្ញាណ របស់កូនពួកយើងទាំង២នាក់ ចាប់ពីពេលនេះទៅ ត្រូវចាំថាពួកយើងនឹង នៅគ្រប់ទីកន្លែង។ សម្រាប់មនុស្ស ដែលមិនដែលទុកចិត្តហ្វុន ព្រមទាំងតែងតែធ្វើបាបហ្វុន និងកូនក្នុងផ្ទៃ… ចូរចងចាំឲ្យច្បាស់ថា ខ្ញុំស្លាប់ជាមួយកូន ដូចខ្មោចតៃហោង នឹងតាមលងឯងគ្រប់ទីកន្លែង គ្រប់មនុស្សរបស់ឯង ដែលព្រួតគ្នាធ្វើបាបហ្វុន ដោយមិនចប់ មិនហើយ”។

ក្រោយមកប៉ូលិស បានសួរនាំសាច់ញាតិ របស់សពនារីរងគ្រោះ បានប្រាប់ថា ក្មួយស្រីហ្វុន បានស្រលាញ់គ្នាជាមួយសង្សាររបស់នាង ហើយមានផ្ទៃពោះបាន៤ខែហើយ ហើយពួកយើងកំពុងតែនិយាយគ្នា រវាងគ្រួសារខាងប្រុស ដើម្បីឲ្យចូលស្តីដណ្តឹងនាង តាមប្រពៃណី បុរាណថៃ និងរៀបចំពិធីមង្គលការតាមច្បាប់ មុនពេលដែលក្មួយស្រី បានធ្វើអត្តឃាតសម្លាប់ខ្លួននោះ ។

ពួកគាត់បន្តទៀតថា ក្មួយស្រីតែងតែគេងសម្ងំលាក់ខ្លួន ក្នុងបន្ទប់គេងរហូតដល់ថ្ងៃកើតហេតុខាងលើ នាងមិនបានចេញមកក្រៅបន្ទប់នោះទេ ទើបបងប្អូន បានទៅគោះទ្វារបន្ទប់ ហៅនាង តែមិនមានសម្លេងឆ្លើយតប ទើបគ្រប់គ្នាបានរុញទ្វារបន្ទប់ចូលទៅ ស្រាប់តែឃើញនាងចង.កស្លាប់បាត់ទៅហើយ ។

បើតាមការពិនិត្យរបស់ប៉ូលិស បានសន្និដ្ឋានថា ការស្លាប់នេះ អាចបណ្តាលមកពីនាង មានអារម្មណ៍តានតឹងខ្លាំង និងពិបាកចិត្តទៀតផងនោះ ទើបនាងសម្រេចចិត្ត ធ្វើអត្តឃាតតែម្តងទៅ ។ ហើយមូលហេតុចម្បងនោះ គឺដោយសារតែនាង និងសង្សារ បានឈ្លោះប្រកែកគ្នាខ្លាំងៗ និងមួយទៀតសង្សាររបស់នាង បានលួចមានស្រីថ្មី ។

ក្រោយពីប៉ូលិសបានធ្វើកំណត់ហេតុ ប្រចាំថ្ងៃហើយ បានអនុញ្ញាតិឲ្យក្រុមគ្រួសារធ្វើពិធីបុណ្យសព តាមប្រពៃណីសាសនា ៕

ប្រភព៖ សារព័ត៌មាន ខោវស៊ុត
ដោយសហការី KBN