កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៧ នេះ កាសែតឥណ្ឌូនេស៊ី បានចុះផ្សាយអំពីក្មេងប្រុសម្នាក់ ហ៊ានចាប់សត្វថ្លាន់យក្សមួយក្បាល មិនខ្លាចញញើតអ្វីបន្តិចណាឡើយ ហើយសម្រាប់សកម្មភាពនេះដែរ ត្រូវបានមនុស្សជាច្រើន ថតវីដេអូបង្ហោះតៗគ្នាយ៉ាងច្រើន ដោយក្នុងនោះ មានអ្នកខ្លះសរសើរ និងមានអ្នកខ្លះទៀតរិះគន់។

ហេតុការនេះ ត្រូវបានគេដឹងថា បានកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ។ នៅក្នុងវីដេអូឃ្លីបបានបង្ហាញឱ្យឃើញ មានក្មេងប្រុសម្នាក់ កំពុងប្រលែងលេងជាមួយពស់ថ្លាន់មួយក្បាលដ៏ធំ ប្រវែង ៣ម៉ែត្រ នៅកណ្ដាលហ្វូងមនុស្ស ជាច្រើននាក់តាមដងផ្លូវ ។

គួរបញ្ជាក់ដែរថា នៅក្នុងវីដេអូឃ្លីបនេះ មានអ្នកចែករំលែកតគ្នា យ៉ាងច្រើននាក់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ហើយក្នុងនោះមានមហាជនជាច្រើន បានចាប់អារម្មណ៍និង ស្ងើចសរសើរទៅលើក្មេងប្រុសម្នាក់នោះ ប៉ុន្តែក្នុងនោះក៏មានមតិរិះគន់ផងដែរ ដោយបានសរសេរថា «ហេតុអ្វីបានជាក្មេងហ៊ានម្ល៉េះ? ហេតុអ្វីបានជាមនុស្សធំជាច្រើនបណ្ដោយឱ្យក្មេងចូលចាប់ពស់ទៅវិញ? សុខចិត្តនាំគ្នាឈរមើល ដឹងទេថាវាអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតបាន? » ៕

សហការី KBN
ប្រភព៖ kapook