វីដេអូដ៏រន្ធត់មួយ ត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ John Wick Johnne បង្ហោះជាសាធារណៈ ដែលបង្ហាញពីសកម្មភាពវាយប្រហាររវាងសត្វតុកែ ជាមួយសត្វពស់ខៀវមួយក្បាល ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកក្នុងបណ្ដាញសង្គមហ្វេសប៊ុក ។

នៅក្នុងវីដេអូឃ្លីបបានបង្ហាញឱ្យឃើញ សត្វពស់ខៀវមួយក្បាលបម្រុងលេបសត្វតុកែមួយក្បាល ចូលក្នុងពោះរបស់វា ស្រាប់តែក្នុងកាលៈទសៈនោះ មានមិត្តភក្ដិរបស់សត្វតុកែ ២ក្បាលទៀតបានព្យាយាមចូលមកជួយ ខាំពីមុខពីក្រោយ មិនរត់ទោណាឡើយ ។

នៅក្នុងវីដេអូឃ្លីប បានបង្ហាញឱ្យឃើញទៀតថា សត្វពស់បានព្យាយាមលេបសត្វតុកែមួយក្បាលនោះ តែទោះជាយ៉ាងណា ក៏លេបមិនបានដែរ ព្រោះមានការរំខាន ពីសំណាក់តុកែទាំង ពីរក្បាល ដោយពួកវាបានព្យាយាម ខាំក្បាល និងខ្លួនរបស់សត្វពស់មួយក្បាលនោះ ។
ចុងក្រោយ សត្វពស់មួយក្បាលខាងនេះ នេះបានសម្រេចចិត្តខ្ជាក់សត្វតុកែមួយក្បាលនោះចេះពីមាត់ តែទោះជាយ៉ាងណាសត្វតុកែរងគ្រោះនៅតែមិនអាចរស់បាន ហើយចំណែកសត្វពស់ ក៏បានវាឡើងលើដើមឈើបាត់ទៅ ៕
សហការី KBN
ប្រភព៖ Facebook