ស្រាបៀរ លីអូ បាន​ប្រគល់​រង្វាន់​ធំ ជាចំណងដៃសុភមង្គល​ជូន​ដល់ ​គូ​ស្វាមី​ភរិយា​ថ្មី ចំនួន 4គូ ដែលបានឈ្នះរង្វាន់ ពីកម្មវិធីចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍ វគ្គផ្តាច់ព្រ័ត្រ របស់ស្រាបៀរ លីអូ នៅស្ថានីយ​ទូរទស្សន៍​ MyTV កាល​ពី​ថ្ងៃ​ទី 13 ខែសីហា ឆ្នាំ 2017 កន្លង​ទៅ​នេះ។
 
លោក ស៊ុត មៅ និង អ្នកស្រី មុយ ណុ មកពីខេត្ត បន្ទាយមានជ័យបានឈ្នះ​រង្វាន់​ធំ រថយន្ត Mazda II សេរីថ្មីឆ្នាំ ២០១៧ ​។ ខណៈ​ដែល​ 3 ​គូ​ផ្សេង​ទៀត​ ​បានឈ្នះ​រង្វាន់​បន្តោងខ្សែក ផ្លាទីនដាំពេជ្រ ។

 ម្ចាស់រង្វាន់ធំក្នុងកម្មវិធីចំណងដៃ សុភមង្គលបាន​ឲ្យ​ដឹង​ថា “ពួកយើងសប្បាយចិត្ត មែនទែន និង​ភ្ញាក់​ផ្អើលយ៉ាង​ខ្លាំង ​ពេលឮគេប្រកាស​ឈ្មោះ​របស់​ខ្លួន ក្នុងកម្មវិធី​ចាប់​ឆ្នោតផ្សង សំណាងនៅ​ថ្ងៃ​ទី6 ខែសីហា កន្លងទៅ។ នេះជាចំណងដៃដ៏អស្ចារ្យបំផុត សម្រាប់ពួកយើង” ។

លោក ព្រាប សុវណ្ណ នាយកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុន ស្រាបៀរ លីអូ បានថ្លែង​ក្នុង​កម្មវិធី​ ប្រគល់​រង្វាន់​ថា “ជារៀងរាល់ឆ្នាំ ស្រាបៀរ លីអូ តែងតែមាន កម្មវិធី​​ផ្តល់​ចំណងដៃសុភមង្គលជូនដល់​ម្ចាស់ ​មង្គលការជានិច្ច ដើម្បី​ជាការថ្លែង អំណរគុណ​ដល់​អតិថិជន ​របស់​ខ្លួន​ដែល​បាន​ជ្រើសរើស យក​ស្រា​បៀរ លីអូ សម្រាប់​ថ្ងៃ​មង្គល​របស់​ពួកគេ និងដើម្បី​ញ៉ាំង​ឲ្យ​កម្មវិធី​មង្គលការ​កាន់​តែសប្បាយ​រីករាយ”។

នេះជាវគ្គផ្តាច់ព្រ័ត្រហើយ សម្រាប់កម្មវិធីចាប់ឆ្នោតផ្សងសំណាង ផ្តល់ចំណងដៃ សុភមង្គល អាពាហ៍ពិពាហ៍ឆ្នាំ 2017 នេះ។ សូមជាវ ស្រាបៀរ លីអូ សម្រាប់ទទួល​ភ្ញៀវ​ក្នុងពិធីអាពាហ៍ពិពាហ៍របស់លោកអ្នក ពីព្រោះ កម្មវិធីចំណងដៃ សុភមង្គល អាពាហ៍ពិពាហ៍ ឆ្នាំ 2018 នឹងមកដល់ឆាប់ៗនេះ។ រង្វាន់ដ៏អស្ចារ្យជាច្រើនកំពុងរង់ចាំ លោកអ្នក។

ស្រាបៀរលីអូ ជាស្រាបៀរដ៏ល្អ និងស័ក្តិសមបំផុតសម្រាប់ ពិធីអាពាហ៍ពិពាហ៍របស់ លោកអ្នក។ ដូច្នេះ សូមកុំភ្លេចជាវស្រាបៀរ លីអូ សម្រាប់ថ្ងៃពិសេស របស់លោកអ្នក ដើម្បីទទួលបានចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍ ដ៏អស្ចារ្យពីស្រាបៀរ លីអូ ។

ស្រាបៀរ លីអូ ភាពអស្ចារ្យអាចកើតមានឡើងគ្រប់ពេល៕